Monday, September 18, 2017


អ្នកដែលចង់បង្កើតខ្សែភាពយន្ដមួយប៉ុន្តែមិនដឹងថាត្រូវធ្វើអ្វី។ តើនរណាជាក្បាលម៉ាស៊ីន? សព្វថ្ងៃនេះយើងឃើញថាមានខ្សែភាពយន្តកំពុងរីកធំធាត់។ ទន្ទឹមនឹងនេះតើនៅពីក្រោយការផលិតយើងមានអ្វីខ្លះ? ខាងក្រោមនេះជាមុខតំណែងនិងដំណើរការរបស់ផលិតកភាពយន្ដ។

ក្រុមអ្នកគ្រប់គ្រង (Management team)














  • អ្នកផលិត(Producer) ការងារសំខាន់គឺស្វែងរកក្រុមការងារផលិតនិងគ្រប់គ្រងថវិកា។
  • អ្នកគ្រប់គ្រងផលិតកម្ម(PM (Production Manager) PMទទួលខុសត្រូវក្នុងការសម្របសម្រួលការថតឲ្យមានភាពរលូន។
  • អ្នកគ្រប់គ្រងទីតាំង (Location Manager) ស្វែងរកទីតាំងឲ្យក្រុមការងារថត និងរក្សារបៀបរៀបរយគ្រប់យ៉ាងកំឡុងពេលថត។
  • គណនេយ្យករ (Accountant) កាតព្វកិច្ចចំបងគឺត្រូវរក្សាទុកថវិការ ហើយពិនិត្យមើលថវិកានិងពេលវេលាកំពុងចេញថត ផ្គត់ផ្គង់ថវិការកំឡុងពេលថត ។


ក្រុមដឹកនាំ(Directing team)

















  • អ្នកដឹកនាំ(Director) អ្នកដឹកនាំ ជាអ្នកសម្រេចចិត្តគ្រប់យ៉ាងទាំងអស់នៃខ្សែភាពយន្ត ដូចជា​​​ ប្លង់​ កាយវិការសម្ដែងរបស់តួអង្គសម្ដែង។
  • ជំនួយការអ្នកដឹកនាំ(Assistant Director)ជំនួយការអ្នកដឹកនាំ ជួយអ្នកដឹកនាំនិងគ្រប់គ្រងពេលវេលាថត។
  • គ្រូបង្វឹក (Acting Coach) ជាជំនួយការអ្នកដឹកនាំផ្នែកពន្យល់ដល់តួអង្គសម្ដែង ពីការដាក់អារម្មណ៌ និងកាយវិការអោយត្រូវតាមសាច់រឿង។
  • អ្នកកាន់ស្គ្រីប(Script Supervisor) ជាអ្នកធ្វើcontinueរបស់ភាពយន្ដពីស៊ីនមួយទៅស៊ីនមួយទៀត ហើយសរសេរជារបាយការណ៌ឲ្យអ្នកាត់ត ព្រមទាំងមើលពីពេលវេលាលើការប្ដូរទីតាំងថតដើម្បីឲ្យរូបភាពអាចកាត់តបានបន្ដបន្ទាប់។
  • អ្នកកាន់Slate Clapperboard Operator សរសេរឈុតឆាកលើClapboardដើម្បីថត និងព័ត៌មានមុនពេលអ្នកដឹកនាំបញ្ជាAction ដើម្បីចាប់ផ្តើមថតបន្ទាប់។
ក្រុមអ្នកថតរូប Photography team

  • Director of Photography ជាអ្នកចេញបែបប្លង់ថត និងគ្រប់គ្រងកាមេរ៉ាដើម្បីបំពេញតាមការស្រមើលស្រមៃរបស់អ្នកដឹកនាំ។
  • ជំនួយការកាមេរ៉ា (Camera Assistant) ជាជំនួយការកាមេរ៉ា ដូចជា ដូរឡែន (Len) មេមម៉ូរីការ​ តាំងកាមេរ៉ាប្ដូរថ្មកាមេរ៉ា......ជាដើម។
  • Focus Puller ជាអ្នក Focus កាមេរ៉ាឲ្យច្បាស់ត្រង់ចំណុចដែលចាប់អារម្មណ៌នៅក្នុងFrame កាមេរ៉ា ទៅតាមការប្ដូរប្លង់របស់អ្នកថត។
  • Digital imaging technician ជាអ្នកCopy Footage វីដេអូទាំងអស់ទុក​ទៅតាមថ្ងៃ ហើយរឿបតាមលំដាប់ឲ្យត្រូវតាមCamera Report 
  • អ្នកគ្រប់គ្រងសម្ភារៈ ត្រួតពិនិត្យឧបករណ៌ទាំងអស់មុនពេលថតនិងក្រោយពេលថត
ផ្នែកសិល្បៈកម្ម(Fine Arts Department)















  • អ្នកចេញបែបសាងឆាក (Production Designer) រចនាឆាកBackground ដែលជាកន្លែងតួអង្គរស់នៅ, ធ្វើឱ្យពួកគេហាក់បីដូចជានៅក្នុងព្រឹត្តិការណ៌ពិតប្រាកដនិងសាងភាពអស្ចារ្យដល់ទស្សនិកជន។
  • Prop Master ជាអ្នកគ្រប់គ្រង និងផ្ដល់នូវជំនួយសម្ភារៈផ្សេងៗដល់ អ្នករចនាតុបតែងឆាក។
ក្រុមពន្លឺ(Light team)

















  • Gaffer ភ្លើងធ្វើការជាមួយអ្នកថតរូបភាគច្រើន ដោយសារតែពន្លឺត្រូវបានប្រើសម្រាប់ការបំភ្លឺ ដើម្បីទទួលបានរូបភាពល្អហើយច្បាស់។
ក្រុមសម្លៀកបំពាក់(Costume)














  • ជាងផាត់មុខ (Special Effect Make Up Artist) ផាត់មុខ ផាត់ធ្វើជាស្នាមរបួស ស្នាមជំ រួមទាំងតុបតែងមនុស្សធ្វើជាសត្វចំលែកផ្សេងៗ
  • អ្នកច្នៃម៉ូដសក់(Hair Stylist)  កាត់និងរចនាម៉ូតសក់តួអង្គទៅតាមបុគ្គលិកលក្ខណៈនិងសាច់រឿង
  • អ្នករចនាសម្លៀកបំពាក់ឬអាវ(Costume or Wardrobe Designer) រចនាឬផ្គត់ផ្គង់សម្លៀកបំពាក់ដើម្បីឱ្យសមនឹងរឿង។ 
  • ជាងផាត់មុខ (Make up Artist) ផាត់មុខតារាសម្ដែងឲ្យត្រូវតាមសាច់រឿង
ក្រុមសំឡេង (Sound Team)










Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos