ជម្ងឺឆ្កែឆ្កួត (Rabies)
គឺជាជម្ងឺឆ្លងដែលបណ្ដាលឲ្យមានការរលាកខួរក្បាលយ៉ាងធ្ងន់ធ្ងរដល់មនុស្ស
អាការៈរោគដំបូងៗអាចមានជាអាទិ៍ៈ ក្ដៅខ្លួន និងឈឺឆៀបៗនៅត្រង់កន្លែងដែលមុត។
អាការៈរោគ
ទាំងនេះមានបន្តដោយអាការៈរោគមួយ ឬច្រើនដូចតទៅ៖
ចលនាដោយបង្ខំ
ដកដង្ហើមមិនស្មើរ
ខ្លាចទឹក ខ្លាចខ្យល់
សណ្ឋានកាចសាហាវ
ពេលបរិភោគពិបាកលេបអាហារ
វង្វេងវង្វាន់, និងការបាត់បង់ស្មារតី
មិនអាចកម្រើកផ្នែកណាមួយនៃរាងកាយបាន
ពេលខ្លះស្រែកទ្រហ៊ោរ ចូលចិត្តខាំទាញ
ស្ដោះទឹកមាត់ជាប់ ជួនរកកន្លែងសម្លាប់ខ្លួន។
បន្ទាប់ពីរោគសញ្ញានានាបានលេចឡើងហើយនោះ
ជានិច្ចកាល ភាគច្រើននៃជម្ងឺឆ្កែឆ្កួតបណ្ដាល
ឲ្យស្លាប់បាត់បង់អាយុជីវិត។
រយៈពេលនៃការកកើតជម្ងឺ និងការចាប់ផ្ដើមចេញរោគសញ្ញា តាម
ធម្មតាគឺមានចាប់ពីមួយទៅបីខែ។
មួយទៀតអាចប្រែប្រួលពីក្រោមមួយសប្ដាហ៍រហូតដល់ជាងមួយ
ឆ្នាំអាស្រ័យលើចម្ងាយដែលមេរោគត្រូវចូលទៅដល់ប្រព័ន្ធសរសៃប្រសាទ។