Wednesday, September 16, 2020



#១មនុស្សប្រុសមិនចូលចិត្តនិយាយពាក្យថាស្រលាញ់តែចូលចិត្តបង្ហាញ់ក្ដីស្រលាញ់តាមរយៈទង្វើ
ជាការពិតណាស់មនុស្សភាគច្រើនចូលចិត្តអោយដៃគូរនិយាយប្រាប់ថាស្រលាញ់ តែសម្រាប់មនុស្សប្រុសមួយចំនួនគាត់មិនចូលចិត្តនិយាយពាក្យថាស្រលាញ់ តែគាត់ចូលចិត្តបង្ហាញក្កីស្រលាញ់ដែលគាត់មាន តាមរយៈទង្វើច្រើនជាង ដូច្នេះស្រីៗគួរតែសង្កេតមើលទង្វើរបស់គាត់ថាគាត់ស្រលាញ់អ្នកកំរិតណា។

#២មនុស្សប្រុសមិនសូវចូលចិត្ដស្ដាប់ច្រើន
តាមការស្រាវជ្រាវជាច្រើនក្នុងពេលដែលកំពុងនិយាយគ្នាខួរក្បាលមនុស្សស្រីធ្វើការជំរុញការនិយាយនូវរឿងរ៉ាវផ្សេងៗច្រើន ឯមនុស្សប្រុសវិញខួរក្បាលហាក់មិនជំរុញខ្លាំងដូចមនុស្សស្រីទេ ដូច្នេះហើយធ្វើអោយមនុស្សប្រុសហាក់ដូចជាមិនម៉ែនជាអ្នកស្ដាប់ដ៏ល្អនៅពេលដែលនិយាយជាមួយដៃគូរ។

#៣ចាញ់ទឹកភ្នែកស្រីៗ
មនុស្សប្រុសភាគច្រើនមានរោគចាញ់ទឹកភ្នែកស្រីៗ នៅពេលមានបញ្ហាអ្វីមួយមិនចុះសម្រុងហ្នឹងគ្នា
ធ្វើអោយមនុស្សស្រីយំ នៅក្រសែរភ្នែកអ្នកដ៏ទៃគេកំពុងមើលទៅបុរសម្នាក់នោះជាមនុស្សអាក្រក់
អញ្ចឹងហើយពួកគេព្រមចាញ់ឈប់ប្រកែកហ្នឹងស្រីដើម្បីកុំអោយគាត់យំ ទាំងដែលរឿងនោះមិនទាន់ស្រលះក្នុងចិត្ត។

#៤ដូចជាមិនសូវខ្វាយខ្វល់តែគេក៏គិតដល់រឿងអនាគត
មនុស្សប្រុសភាគច្រើនមានលោកផ្ទាល់ខ្លួនខ្ពស់ និងស្ដែងចេញមកតិចធ្វើដូចជាមិនសូវខ្វាយខ្វល់អ្វី តែតាមការពិតពួកគេក៏គិតដល់រឿងអនាគតដូចគ្នា នៅមានរឿងជាច្រើនដែលមនុស្សប្រុសចង់ធ្វើអោយសម្រេច ជោគជ័យមុនពេលរៀបការ

#៥ត្រូវការពេលវេលាសម្រាប់ខ្លួនឯង
ពេលដែលមនុស្សប្រុសត្រូវការពេលវេលាផ្ទាល់ខ្លួន មនុស្សតែងសង្ស័យថាគាត់ទៅធ្វើអ្វីដែលខុស ហើយតាមគាត់ស្អិត បែបនេះហ្នឹងធ្វើអោយមនុស្សប្រុសធុញ និងអាចដកឃ្លាចេញពីមនុស្សស្រីកាន់តែខ្លាំង តាមពិតទៅគាត់ត្រូវការពេលវេលា សម្រាប់ដោះស្រាយ ឬបន្ធូរអារម្មណ៍និងបញ្ហាផ្សេងៗដែលមិនទាន់ស្រលះក្នុងចិត្ត។


#១សេរីភាព៖ យើងគួរតែមានជីវិតជារបស់ខ្លូនឯង មិនម៉ែនធ្វើអ្វីត្រូវពឹងលើនាងទាំងអស់ ឫតាមតាមនាងគ្រប់ពេល គួរដឹងថាពេលវេលាណាគួរធ្វើអ្វី ចេះស្វែងរកសេចក្ដីសុខដោយខ្លួនឯង ព្រោះមនុស្សស្រីចូលចិត្តនៅជិតអ្នកដែលមានអារម្មណ៍ល្អ និងធ្វើអោយគាត់មានអារម្មណ៍ល្អដូចគ្នា បើសិនអ្នកមិនអាចធ្វើអោយខ្លួនឯងសប្បាយចិត្តបានទេ តើអ្នកអាចធ្វើអោយគាត់សប្បាយចិត្តបានដែរឫទេ។

#២Passion ចំណុចនេះយើងគួរតែមាន មួយឫពីរ មនុស្សស្រីភាគច្រើនចូលចិត្ដមនុស្សប្រុសបែបនេះ យើងសង្កេតមើលអ្នកដែលពូកែកីឡា ចេះលេងតន្រ្ដីភាគច្រើនមានមនុស្សចូលចិត្ដគាត់ច្រើន។

#៣យឺតៗ យើងមិនគួរប្រញ៉ាប់គិតដល់រឿងសម្ព័ន្ធភាពស៊ីជម្រៅ មនុស្សស្រីចូលចិត្តបណ្ដោយអោយរឿងទាំងអស់នេះទៅតាមធម្មជាតិ ដោយមិនប្រញ៉ាប់ប្រញ៉ាល់ បើអ្នកចង់មានណាត់ជាមួយនាង ចង់មានសម្ព័ន្ធភាពជ្រៅជាងនេះ អាចធ្វើបានតាមជំហ៊ានៗ កុំបង្ខំនាង ពេលណាអ្នកតក់ក្រហល់ អាចធ្វើអោយនាងរំខាន ហើយដើរចេញពីអ្នក។

#៤មានអារម្មណ៍រីករាយ មនុស្សស្រីចូលចិត្តសើច ចូលចិត្តញញឹម ហើយយើងក៏ឃើញពីភាពគួរអោយស្រលាញ់របស់នាងនៅពេលវេលានេះដែរ អ្នកមិនចាំបាច់កំប្លែងឫលេងកំប្លែងអោយគាត់មើលទេ គ្រាន់តែរក្សាអារម្មណ៍ល្អផ្ដល់ស្នាមញញឹមអោយនាង ព្រោះមនុស្សភាគច្រើនចូលចិត្តនៅជិតមនុស្សមានអារម្មណ៍រីករាយ ជាងមនុស្សមានអារម្មណ៍សោកសៅឬមើលបញ្ហាទៅលើតែចំណុចអវិជ្ជមាន។

#៥មើលថែខ្លួនឯងអោយល្អ ថែសុខភាពនិងខ្លួនប្រាណអោយបានល្អកុំអោយមានក្លិនខ្លួន ស្លៀកពាក់អោយបានសមរម្យ។

#៦និយាយរឿងរ៉ាវរបស់អ្នកអោយនាងស្ដាប់ និយាយរឿងរ៉ាវដែលអ្នកមិនដែលនិយាយប្រាប់អ្នកដ៏ទៃអោយនាងដឹងខ្លះ ព្រោះចំណុចនេះអ្នកពិសេសគួរតែដឹងរឿងរ៉ាវក្នុងខ្សែរជីវិតរបស់អ្នក ហើយអាចធ្វើអោយនាងយល់នឹងទុកចិត្តអ្នកកាន់តែខ្លាំង ហើយពេលខ្លះនាងអ្នកប្រាប់រឿងរ៉ាវរបស់នាងអោយយើងបានដឹងដូចគ្នា។

#៧ស្ដាប់នាង- តាំងចិត្ដស្ដាប់អ្វីដែលនាងនិយាយ ហើយចាប់អារម្មណ៍នាងអោយបានច្រើន កុំរវល់តែនិយាយរឿងខ្លួនឯងពេក ព្រោះមនុស្សស្រីចូលចិត្តនិយាយច្រើនជាង ហើយពេលណាដែលនាងនិយាយអ្នកត្រូវតែតាំងចិត្តស្ដាប់នាងអោយបានច្រើន បើអ្នកមិនសូវយកចិត្តទុកដាក់ពេលហ្នឹងទេ នាងហ្នឹងដឹងភ្លាម ហើយមិនសូវចង់និយាយអ្វីអោយអ្នកស្ដាប់ទៀត។

#៨ស្មោះត្រង់ ពេលនៅជាមួយនាងកុំចាប់អារម្មណ៍អ្នកដ៏ទៃ កុំប្រៀបធៀបនាងជាមួយអ្នកដ៏ទៃ បើនាងជាមនុស្សពិសេសរបស់អ្នក ៗ ក៏គួរតែផ្ដល់សិទ្ធិផ្ដល់ទំនុកចិត្តអោយនាងជាមនុស្សពិសេសរបស់អ្នកដែរ។


Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos