#១មនុស្សប្រុសមិនចូលចិត្តនិយាយពាក្យថាស្រលាញ់តែចូលចិត្តបង្ហាញ់ក្ដីស្រលាញ់តាមរយៈទង្វើ
ជាការពិតណាស់មនុស្សភាគច្រើនចូលចិត្តអោយដៃគូរនិយាយប្រាប់ថាស្រលាញ់ តែសម្រាប់មនុស្សប្រុសមួយចំនួនគាត់មិនចូលចិត្តនិយាយពាក្យថាស្រលាញ់ តែគាត់ចូលចិត្តបង្ហាញក្កីស្រលាញ់ដែលគាត់មាន តាមរយៈទង្វើច្រើនជាង ដូច្នេះស្រីៗគួរតែសង្កេតមើលទង្វើរបស់គាត់ថាគាត់ស្រលាញ់អ្នកកំរិតណា។
#២មនុស្សប្រុសមិនសូវចូលចិត្ដស្ដាប់ច្រើន
តាមការស្រាវជ្រាវជាច្រើនក្នុងពេលដែលកំពុងនិយាយគ្នាខួរក្បាលមនុស្សស្រីធ្វើការជំរុញការនិយាយនូវរឿងរ៉ាវផ្សេងៗច្រើន ឯមនុស្សប្រុសវិញខួរក្បាលហាក់មិនជំរុញខ្លាំងដូចមនុស្សស្រីទេ ដូច្នេះហើយធ្វើអោយមនុស្សប្រុសហាក់ដូចជាមិនម៉ែនជាអ្នកស្ដាប់ដ៏ល្អនៅពេលដែលនិយាយជាមួយដៃគូរ។
#៣ចាញ់ទឹកភ្នែកស្រីៗ
មនុស្សប្រុសភាគច្រើនមានរោគចាញ់ទឹកភ្នែកស្រីៗ នៅពេលមានបញ្ហាអ្វីមួយមិនចុះសម្រុងហ្នឹងគ្នា
ធ្វើអោយមនុស្សស្រីយំ នៅក្រសែរភ្នែកអ្នកដ៏ទៃគេកំពុងមើលទៅបុរសម្នាក់នោះជាមនុស្សអាក្រក់
អញ្ចឹងហើយពួកគេព្រមចាញ់ឈប់ប្រកែកហ្នឹងស្រីដើម្បីកុំអោយគាត់យំ ទាំងដែលរឿងនោះមិនទាន់ស្រលះក្នុងចិត្ត។
#៤ដូចជាមិនសូវខ្វាយខ្វល់តែគេក៏គិតដល់រឿងអនាគត
មនុស្សប្រុសភាគច្រើនមានលោកផ្ទាល់ខ្លួនខ្ពស់ និងស្ដែងចេញមកតិចធ្វើដូចជាមិនសូវខ្វាយខ្វល់អ្វី តែតាមការពិតពួកគេក៏គិតដល់រឿងអនាគតដូចគ្នា នៅមានរឿងជាច្រើនដែលមនុស្សប្រុសចង់ធ្វើអោយសម្រេច ជោគជ័យមុនពេលរៀបការ
#៥ត្រូវការពេលវេលាសម្រាប់ខ្លួនឯង
ពេលដែលមនុស្សប្រុសត្រូវការពេលវេលាផ្ទាល់ខ្លួន មនុស្សតែងសង្ស័យថាគាត់ទៅធ្វើអ្វីដែលខុស ហើយតាមគាត់ស្អិត បែបនេះហ្នឹងធ្វើអោយមនុស្សប្រុសធុញ និងអាចដកឃ្លាចេញពីមនុស្សស្រីកាន់តែខ្លាំង តាមពិតទៅគាត់ត្រូវការពេលវេលា សម្រាប់ដោះស្រាយ ឬបន្ធូរអារម្មណ៍និងបញ្ហាផ្សេងៗដែលមិនទាន់ស្រលះក្នុងចិត្ត។
/>
/>




