Friday, June 17, 2022


មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នាពេលថ្មីកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជនប្រភេទគ្រញូងចំនួន៤ដើម ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា “នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន ៤ដើម ដែលមានអាយុកាលប្រមាណ ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ហិកតា ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍន៍តាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សាធនធានសេនេទិចព្រៃឈើ តំបន់លំហែកំសាន្ដ និងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ដ្រ”។ 

ប្រភព-ដើមអម្ពិល

 




Thursday, June 9, 2022

 

លទ្ធផលចាប់ពូល U-16 និង U-19ក្នុងពានយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២
ពាន U-16 ធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា នៅប្រទេសឥណ្ឌូនេស៊ី
ពាន U-19 ធ្វើឡើងពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដា នៅប្រទេសឥណ្ឌូនេស៊ី
 


 

 សហព័ន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតមួយ ដោយធ្វើការសុំអភ័យទោសដល់សហព័ន្ធបាល់ទាត់កម្ពុជាដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022

ក្នុងលិខិតរបស់ខ្លួន សហព័ន្ធបាល់ទាត់ឥណ្ឌា បានលើកឡើងដូច្នេះថា៖

«សូមទទួលគារវកិច្ចពីសហព័ន្ធបាល់ទាត់ឥណ្ឌា

ជាដំបូង ខ្ញុំសូមអរគុណដល់អ្នក និងក្រុមការងាររបស់អ្នកទាំងមូល សម្រាប់ការផ្ដល់រាល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ការផ្ដល់ទិដ្ឋាការដល់ក្រុមការងារសហព័ន្ធបាល់ទាត់កម្ពុជា។

ទី២ យើងក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំជម្រើសជាតិកម្ពុជា សម្រាប់ការផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាសណ្ឋាគារ នៅក្នុងទីក្រុង Kolkata និងសូមធានាថា យើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបំពេញតាមតម្រូវការរបស់សហព័ន្ធ និងជម្រើសជាតិកម្ពុជា ហើយមិនឱ្យករណីបែបនេះកើតឡើងជាថ្មីឡើយ។

បន្ថែមពីលើនេះ ខ្ញុំសូមអភ័យទោសដល់សហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជាទាំងមូល ចំពោះបញ្ហាពាក់ព័ន្ធនឹងសណ្ឋាគារ រួមទាំងបញ្ហាដែលបាន កើតឡើងកំលុងពេលចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បញ្ហាពាក់ព័ន្ធនឹងការចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានលើកយកមកពិភាក្សាជាមួយក្រុមបច្ចេកទេស ហើយបញ្ហាគឺបង្កឡើងដោយកំហុសបច្ចេកទេសនៅលើស្រ្គីន។

ក្រុមការងារយើងទាំងមូលនឹងប្រឹងប្រែងធានាមិនឱ្យបញ្ហាបែបនេះកើតឡើងជាថ្មីទៀតទេ កំលុងការប្រកួតដែលនៅសេសសល់ និងនៅសណ្ឋាគារ»

ប្រភព-FN 







 

Wednesday, June 8, 2022

 

Phnom Penh (FN), Jun. 8 – President of the Football Federation of Cambodia Sao Sokha warned to cancel a football match with India as the host in the Asian Football Confederation (AFC) Asian Cup qualifiers.

The AFC, Indian Football Association (IFA), and tournament organizers, shall immediately apologize to Cambodia for not taking care of Cambodian men’s national football team in terms of food, accommodation and the Cambodian flag.

Sao Sokha warned that "within three hours, if the AFC, IFA, organizers refuse to issue an apology to Cambodia, Cambodia will bring football team back home without playing.”

Cambodian national team is scheduled to play against the host India in the opening match of Group D at Salt Lake Stadium in Kolkata at 10 p.m tonight (Cambodian time).

Source FN


 


 

 

 

 


 

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos