Thursday, August 27, 2015

កែបៈ នាព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០១៥ សាលាបច្ចេកទេសដុនបូស្កូកែបបានប្រារព្ធពិធីចែកសញ្ញាប័ត្របញ្ចប់ការសិក្សាដល់សិស្សនិស្សិតដែលបានបញ្ចប់ក្នុងឆ្នាំសិក្សា ២០១៣- ២០១៥ ចំនួន១១៣នាក់។ ដែលមានការចូលរួមពីឯកឧត្តម កែន សត្ថា គណៈអភិបាលខេត្តកែបព្រមទាំងលោកគ្រូអ្នកគ្រូ និងលោក ឪពុក សាលា​បច្ចេកទេស ដុនបូស្កូកែប។  ដែលមានការចូលរួមពីសិស្សានុសិស្ស​ ទាំងអស់ជាង ៣០០នាក់។

លោកនាយកពៅតុលា មានប្រសាសន៌ថា នេះជាលើកទី៣ ហើយដែលសាលាបច្ចេកទេស ដុនបូស្កូកែប ទទួលបានជោគជ័យដែលគួរឲ្យកោតសរសើរ។ ឯកឧត្តម កែន សត្ថា មានមតិសំណេះសំណាលទៅកាន់សិស្សនិស្សិត ថា យើងមាន សាលា​ដែលមានវិន័យល្អ មានការអប់រំប្រកបដោយគុណភាព ដូច្នេះ សិស្សទាំងអស់គួរខិតខំសិក្សា ព្រយាមរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងយកទៅប្រកបរបរដោយសុច្ចរិត ដើម្បីចូលរួមអភិវឌ្ឍន៌សង្គម។ ហើយពេលបញ្ចប់កម្មវិធីមានការថតរូបជុំគា្នជា អនុស្សារីយ៌ផងដែរ។

Monday, August 17, 2015

ខេត្តកែប៖ នៅថ្ងៃទី១២/១៣ ខែសីហាឆ្នាំ២០១៥ ក្រុមសិស្សនិស្សិតផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប និងក្រុងព្រះសីហនុ បានចុះធ្វើទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញចំនួនពីរថ្ងៃ។ ដែលក្នុងនោះមានទីតាំងចំនួនបីកន្លែងដូចជា: ទីស្នាក់ការ កាសែត Cambodia Daily, ក្រុមហ៊ុន Cambodian International Network (CINet) និង ស្ថានីយ៌ទូរទស្សន៌អប្សរា។
 ដែលដឹកនាំដោយលោកគ្រូអ្នកគ្រូប្រធានផ្នែកនៃសាលាបច្ចេកទេសទាំងពីរ។  ដើម្បីសិក្សាស្វែងយល់បន្ថែមលើជំនាញផ្នែកសារព័ត៌មាន ភាពជាអ្នកកាសែត  ការយកព័ត៌មាន ការសរសេរអត្ថបទព័ត៌មាន វិជ្ជាជីវះក្រមសិលធម៌ របស់អ្នកកាសែត ការរៀបចំកម្មវិធីទូរទស្សន៌ របៀបធ្វើជាពិធីករ ព័ត៌មាន នៅក្នុងទូរទស្សន៌ និង វិទ្យុ ការផ្សព្វផ្សាយព័ត៌មាន ការធ្វើការជាក្រុម នេះដឹងនឹងបទពិសោធន៏ថ្មីៗដែលទាក់ទងទៅនឹងជំនាញ សារព័ត៌មាន។   
 លោក សេក ឧត្តម ជាអ្នកយកព័ត៌មាននៅ ស្ថាប័នកាសែត  The Cambodia Daily  បាន​ឲ្យ​ដឹង​ថា  នេះជាឱកាសដ៏ល្អសម្រាប់និស្សតផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានទាំាងអស់ដើម្បីបានយស់ដឹងពី វិធីសាស្រ្តយកព័ត៌មាន និងសរសេរអត្ថបទព័ត៌មាន ដើម្បីចៀសវាងការសរសេរ និងផ្សាយព័ត៌មានមិនពិត និងខុសក្រមសីលធម៌នៃអ្នកកាសែត។ ហើយពួកគេទាំងអស់អាចយកជំនាញនេះ សម្រាប់បន្ដ និងពង្រីកវិស័យ ព័ត៌មាននាពេលអនាគតផងដែរ។ 
លោក លេង ឈុន ជាអ្នកកាត់តវីដេអូ និងGraphic Design នៅ APSARA TV បាន​ឲ្យ​ដឹង​ថា ៖ ខ្ញុំមានសេចក្ដីរីករាយណាស់ដែលនិស្សិត បានមកធ្វើទស្សនៈកិច្ចសិក្សានូវស្ថានីវិទ្យុ និង ទូរទស្សន៌យើងខ្ញុំ ។ ខ្ញុំចង់ជំរុញទឹកចិត្តឲ្យយុវជនដែលសិក្សាជំនាញកាត់តនិងGraphic Design  ត្រូវខិតខំ ព្យាយាម សិក្សាស្វែងយល់ឲ្យបានច្រើនតាមរយៈបណ្ដាញផ្សព្វផ្សាយលើ Internet និងព្យាយាមអនុវត្តន៌ឲ្យបានច្រើន។
លោក កង ចាន់បញ្ញា ជានិពន្ឋនាយកនៃគេហទំព័រ KQUBEបានធ្វើបទបង្ហាញដល់និងសិស្សនិស្សិតទាំងអស់ពី ចំនុចសំខាន់ៗជាច្រើនអំពីគេហទំព័រវេបផ្សាយ និងគន្លឹះ នៃការស្វែងរកព័ត៌មាននិងកាផ្សាយទៅកាន់អ្នកអានដើម្បីឲ្យគេហទំព័រសារព័ត៌មានមានប្រជាប្រិយ និង​ ទទួលបានការគាំទ្រពីអ្នកអានជាដើម។ 






Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos