Wednesday, October 21, 2015

កាលពីព្រឹកថ្ងៃទីពុធ ទី២១ ខែតុលានេះ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំសិក្សា ២០១៥-២០១៦ ដើម្បីទទួលនិង អបអសាទរសិស្សានុសិស្ស​ថ្មី និងសិស្សដែលមិនទាន់បានបញ្ចប់ការសិក្សាទាំងអស់ ចំនួនជាង៣០០នាក់។ ដែលបណ្ដុះបណ្ដាលលើជំនាញឯកទេស ដូចជា ទំនាក់ទំនងសង្គម អគ្គិសនី ព័តមានវិទ្យា គ្រប់គ្រងការរិយាល័យ កសិកម្ម សិល្បះ និងស​ណ្ឋាគារ។ ពិធីបើកបវេសនកាលថ្មីនេះបានរៀបចំឡើងដោយមានការចូលរួមពីលោកឪពុក លី សំណាង ជាអធិការសាលា លោកនាយក ពៅ តុលា ជានាយកសាលា ព្រមទាំងលោកគ្រួ​អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ ក្នុងកិច្ចពិធីនេះដែរមានមតិសំណេះសំណាល ពីលោកនាយក ពៅ តុលា ថា សាលា​បច្ចេកទេសដុន បូស្កូខេត្តកែបនេះ បង្កើតឡើងនៅឆ្នាំ ២០១១      ដែលបានបណ្ដុះបណ្ដាលសិស្ស​ដោយជោគជ័យប្រកបដោយសមត្ថភាព និងក្រមសីលធម៌ផងដែរ ដែលអាចឲ្យពួកគេមានសមត្ថភាព គ្រប់គ្រាន់ដើម្បីចូលរួមបម្រើការងារនៅក្នុងសង្គមជាតិបាន។
 ហើយគណៈគ្រប់គ្រងសាលាទាំងអស់នឹង ខិតខំព្យាយាមបន្ថែមទៀត ដើម្បីជួយដល់យុវជនក្រីក្រ និងកុមារកំព្រារ​ កុមារដែលរស់នៅ​តំបន់ដាច់ស្រយាល ដើម្បីឲ្យពួកគេអាចមានសមត្ថភាព និងចំណេះដឹងបច្ចេកទេសដើម្បីក្លាយជាមនុស្សគំរូ ដល់ យុវជនឯទៀត។  លោកឪពុក លី សំណាង បានមានមតិទៅកាន់សិស្សានុសិស្ស​ទាំងអស់ថា យុវជនរបស់ ដុន បូស្កូ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ល្បែងពាលា ដែលបង្ករឲ្យមានបញ្ហាដល់ ការសិក្សាយុវជនដែលស្ថិតនៅក្នុងទីនេះត្រូវព្យាយាមក្រេបយកចំណេះ ធ្វើការអនុវត្តន៌ទ្រឹស្ដីបច្ចេកទេស លេងកីឡាដើម្បីឲ្យមានសុខភាពនិងប្រាជ្ញាស្មារតីល្អ។ 
យុវជនរបស់ដុនបូស្កូត្រូវចេះស្រលាញ់គ្នា មិនបន្ទោសបង្អាប់គ្នា មិនមានការរើសអើងជាតិសាសន៌ សាសនា ពណ៌សម្បុរឡើយ គឺថាយើងទាំងគ្នាស្ថិតក្នុងគ្រួសារតែមួយ យើងស្រលាញ់គ្នាជាបងជាប្អូន ទើបសង្គមជាតិបានរីកចំរើន និងមានសុខសន្ដិភាព។  ស្ថិតក្នុងពេលនោះដែរអាណាព្យាបាលសិស្ស ក្នុងពិធីនេះក៏បានបញ្ចេញចំណាប់អារម្មណ៌ និងគោរពអរគុណ លោកឪពុកអធិការសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប និងលោកគ្រូអ្នកគ្រូដែលបានខិតខំបំពេញតួនាទី និង មនសិការ ចំពោះសិស្សានុសិស្សដើម្បីជួយលើកកំពស់វិស័យអប់នៅកម្ពុជា។
Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos