កាលពីព្រឹកថ្ងៃទីពុធ ទី២១ ខែតុលានេះ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប
បានបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំសិក្សា ២០១៥-២០១៦ ដើម្បីទទួលនិង
អបអសាទរសិស្សានុសិស្សថ្មី និងសិស្សដែលមិនទាន់បានបញ្ចប់ការសិក្សាទាំងអស់ ចំនួនជាង៣០០នាក់។
ដែលបណ្ដុះបណ្ដាលលើជំនាញឯកទេស ដូចជា ទំនាក់ទំនងសង្គម អគ្គិសនី ព័តមានវិទ្យា
គ្រប់គ្រងការរិយាល័យ កសិកម្ម សិល្បះ និងសណ្ឋាគារ។ ពិធីបើកបវេសនកាលថ្មីនេះបានរៀបចំឡើងដោយមានការចូលរួមពីលោកឪពុក
លី សំណាង ជាអធិការសាលា លោកនាយក ពៅ តុលា ជានាយកសាលា ព្រមទាំងលោកគ្រួអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
ក្នុងកិច្ចពិធីនេះដែរមានមតិសំណេះសំណាល
ពីលោកនាយក ពៅ តុលា ថា សាលាបច្ចេកទេសដុន បូស្កូខេត្តកែបនេះ បង្កើតឡើងនៅឆ្នាំ ២០១១
ដែលបានបណ្ដុះបណ្ដាលសិស្សដោយជោគជ័យប្រកបដោយសមត្ថភាព និងក្រមសីលធម៌ផងដែរ
ដែលអាចឲ្យពួកគេមានសមត្ថភាព
គ្រប់គ្រាន់ដើម្បីចូលរួមបម្រើការងារនៅក្នុងសង្គមជាតិបាន។
ហើយគណៈគ្រប់គ្រងសាលាទាំងអស់នឹង
ខិតខំព្យាយាមបន្ថែមទៀត ដើម្បីជួយដល់យុវជនក្រីក្រ និងកុមារកំព្រារ
កុមារដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីឲ្យពួកគេអាចមានសមត្ថភាព
និងចំណេះដឹងបច្ចេកទេសដើម្បីក្លាយជាមនុស្សគំរូ ដល់ យុវជនឯទៀត។ លោកឪពុក លី សំណាង
បានមានមតិទៅកាន់សិស្សានុសិស្សទាំងអស់ថា យុវជនរបស់ ដុន បូស្កូ
ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ល្បែងពាលា
ដែលបង្ករឲ្យមានបញ្ហាដល់ ការសិក្សាយុវជនដែលស្ថិតនៅក្នុងទីនេះត្រូវព្យាយាមក្រេបយកចំណេះ
ធ្វើការអនុវត្តន៌ទ្រឹស្ដីបច្ចេកទេស លេងកីឡាដើម្បីឲ្យមានសុខភាពនិងប្រាជ្ញាស្មារតីល្អ។ យុវជនរបស់ដុនបូស្កូត្រូវចេះស្រលាញ់គ្នា មិនបន្ទោសបង្អាប់គ្នា មិនមានការរើសអើងជាតិសាសន៌ សាសនា ពណ៌សម្បុរឡើយ គឺថាយើងទាំងគ្នាស្ថិតក្នុងគ្រួសារតែមួយ យើងស្រលាញ់គ្នាជាបងជាប្អូន ទើបសង្គមជាតិបានរីកចំរើន និងមានសុខសន្ដិភាព។ ស្ថិតក្នុងពេលនោះដែរអាណាព្យាបាលសិស្ស ក្នុងពិធីនេះក៏បានបញ្ចេញចំណាប់អារម្មណ៌ និងគោរពអរគុណ លោកឪពុកអធិការសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប និងលោកគ្រូអ្នកគ្រូដែលបានខិតខំបំពេញតួនាទី និង មនសិការ ចំពោះសិស្សានុសិស្សដើម្បីជួយលើកកំពស់វិស័យអប់នៅកម្ពុជា។

0 comments:
Post a Comment