ប្រទេសចិនរៀបចំការតាំងពិព័រណ៍ខ្នាតធំជាអន្តរជាតិលើកទី៤ ស្ដីពីទីក្រុងឆ្លាតវៃ
នៅទីក្រុងស៊ឹនចិន(Shenzhen), ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមជាច្រើននាក់
ព្រមទាំងមានថ្នាក់ដឹកនាំធុរកិច្ច
ឬអ្នកតំណាងវិស័យឯកជនសរុបជាង៣ម៉ឺននាក់ចូលរួមផងដែរ។
គោលបំណងនៃការរៀបចំពិធីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិស័យបច្ចេកវិទ្យា, ធុរកិច្ច និងវិនិយោគ និងការសហការគ្នាជាអន្តរជាតិ ដើម្បីប្រែក្លាយតំបន់ទីក្រុង
ឲ្យកាន់តែទំនើប និងស៊ីវិល័យ។
ពិព័រណ៍អន្តរជាតិនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «យុគសម័យថ្មី, ប្រទេសចិនក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងការរួមគ្នាស្ថាបនាទីក្រុងឆ្លាតវៃ» ដោយមានរៀបចំបែងចែកជាមណ្ឌលតាំងពិព័រណ៍បួនកន្លែងសំខាន់ៗ ដែលនាំបង្ហាញសុទ្ធតែបច្ចេកវិទ្យាចុងក្រោយបង្អស់។ ផលិតផលដែលនាំយកទៅបង្ហាញនៅក្នុងឱកាសនោះ មានតាំងពីសម្ភារៈប្រើប្រាស់នៅការិយាល័យ រហូតដល់សម្ភារៈសម្រាប់ជំនួយក្នុងការធ្វើដំណើរកម្សាន្ត។ ក្រៅពីការតាំងពិព័រណ៍បច្ចេកវិទ្យាដ៏ទំនើបទាំងនេះ, គេក៏បានរៀបចំវេទិកាពិភាក្សាអំពីការស្ថាបនាទីក្រុងឆ្លាតវៃ ដោយចាប់ផ្ដើមដំបូងគេពីទីក្រុងក្វាងទុង, ហុងកុង និងម៉ាកាវ។ គេក៏បានពិភាក្សាលើប្រធានបទជាច្រើនទៀតដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗ ដូចជាការបង្កើតភាពវៃឆ្លាតបែបសិប្បនិម្មិត ឬហៅម៉្យាងទៀតថាបញ្ញានិម្មិតជាដើម (artificial intelligence)៕

/>
/>