Wednesday, August 22, 2018

ប្រទេស​ចិន​​រៀប​ចំ​​ការ​តាំង​​​ពិព័រណ៍​ខ្នាតធំ​ជា​អន្តរជាតិ​លើក​ទី​៤​ ស្ដី​ពី​ទីក្រុង​ឆ្លាត​វៃ​ នៅ​ទីក្រុង​ស៊ឹនចិន​(Shenzhen),​​ ដោយ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ជា​ច្រើន​នាក់​ ព្រម​ទាំង​មាន​ថ្នាក់​ដឹកនាំធុរកិច្ច ឬ​អ្នក​តំណាង​វិស័យ​ឯកជន​សរុប​ជាង​៣​ម៉ឺន​នាក់​ចូលរួម​​ផង​ដែរ​​។​ គោលបំណង​នៃ​ការ​រៀប​ចំ​ពិធី​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​វិស័យ​បច្ចេកវិទ្យា,​ ធុរកិច្ច និង​វិនិយោគ​ និង​ការ​សហការ​គ្នា​ជា​អន្តរជាតិ​ ដើម្បី​ប្រែក្លាយ​តំបន់​ទី​ក្រុង ​ឲ្យ​​កាន់​តែ​ទំនើប​ ​និង​ស៊ីវិល័យ​។
ពិព័រណ៍​អន្តរជាតិ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​ប្រធានបទ​ «យុគសម័យ​ថ្មី, ប្រទេស​ចិន​ក្នុង​សម័យ​បច្ចេកវិទ្យា​ឌីជីថល​​ និង​ការ​​រួម​គ្នា​ស្ថាបនា​ទីក្រុង​ឆ្លាតវៃ​» ដោយ​មាន​រៀប​ចំ​បែង​ចែក​ជា​មណ្ឌល​តាំង​ពិព័រណ៍​បួន​កន្លែង​សំខាន់​ៗ​ ដែល​នាំ​បង្ហាញ​​សុទ្ធ​តែ​​​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់​​​។ ផលិត​ផល​ដែល​នាំ​យក​ទៅ​បង្ហាញ​នៅក្នុង​​ឱកាសនោះ មាន​តាំង​ពី​សម្ភារៈ​​ប្រើ​ប្រាស់​នៅ​​​​ការិយាល័យ​​​ រហូត​ដល់​សម្ភារៈ​សម្រាប់​ជំនួយ​ក្នុង​ការ​ធ្វើ​ដំណើរ​​កម្សាន្ត​។​ ក្រៅពី​ការ​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ទំនើប​ទាំង​នេះ, គេ​ក៏​បាន​រៀប​ចំ​​វេទិកា​ពិភាក្សា​អំពី​ការ​​ស្ថាបនា​ទីក្រុង​ឆ្លាត​វៃ ដោយ​ចាប់​ផ្ដើម​​​ដំបូង​គេ​​ពី​​​ទីក្រុង​ក្វាងទុង, ហុងកុង និង​​ម៉ាកាវ​។ គេ​ក៏​បាន​ពិភាក្សា​លើ​ប្រធានបទ​​ជា​ច្រើន​ទៀត​ដែល​​ពាក់​ព័ន្ធនឹង​​​បច្ចេកវិទ្យា​​ថ្មី​ៗ ដូចជា​​​ការ​បង្កើត​ភាព​វៃឆ្លាត​បែប​សិប្បនិម្មិត​​ ឬ​ហៅម៉្យាង​ទៀត​ថា​​បញ្ញា​និម្មិត​ជា​ដើម​ (​artificial intelligence)​​​៕​





0 comments:

Post a Comment

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos