Friday, January 27, 2023

ភ្នំពេញ៖ ផ្លូវចំនួន៤ខ្សែគឺមហវិថីឈ្នះឈ្នះមានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ ផ្លូវជាតិ លេខ៦ ប្រវែង១៧គីឡូម៉ែត្រកន្លះ  ផ្លូវស្របមាត់ទន្លេ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ត្រង់ចំណុច  ក្បែរ បុរីអ័រគីដេ និងហេដ្ឋារចនាសម្ព័ន្ធ នានាដូចជាប្រពន្ធ័លូ  សួនច្បារ ជាដើមឆ្ពោះទៅកាន់ពហុកីឡដ្ឋាន ជាតិមរតកតេជោ  ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបាននិង កំពុងមមាញឹកធ្វើការជួសជុលកែលម្អដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ 
    លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី២៧ មករានេះថា តាមប្រសាសន៍ណែនាំពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយ មន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការជួសជុលគ្រឹះអ៊ុតកៅស៊ូ ដាក់លូ រៀបការឺឡា គូសគំណូសចរាចរណ៍ ជាមួយនិងដាំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦ អោយបានរួចរាល់នៅមុនខែ០៣ ឆ្នាំ២០២៣ អោយបានរួចរាល់នៅមុន ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ កំណាត់ផ្លូវជាតិលេខ៦នេះ ជាផ្លូវក្នុងចំណោមផ្លូវ៤ខ្សែ ដែល រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួសជុសនិងស្ថាបនា ឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដោយចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២និងគ្រោងបញ្ចប់នៅខែមិនាឆ្នាំ២០២៣ ដែលមានប្រវែង១៧គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំមុខកាត់១ម៉ែត្រប្រវែង៣៥គីឡូម៉ែត្រ រៀបការឺឡា គូសគំណូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ការងារនេះគិតមកដល់ពេលនេះសម្រេចបាន៨០ភាគរយហើយ ។
  លោកសាំ ពិសិដ្ឋ អំពាវនាវអោយប្រជាពលរដ្ឋជួយថែរក្សាការ៉ឺឡាថ្មើរជើង ដោយកុំដាក់តាំងលក់ឥវ៉ាន់ ការចតជាដើមលើការរឺឡា ដែលធ្វើអោយប៉ះពាល់ដល់អ្នកដំណើរថ្មើជើងនិង ជួយថែរក្សាលូនិងស្លាកសញ្ញាចរាចរកុំអោយខូចខាតផងដែរ៕







Friday, June 17, 2022


មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នាពេលថ្មីកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជនប្រភេទគ្រញូងចំនួន៤ដើម ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា “នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន ៤ដើម ដែលមានអាយុកាលប្រមាណ ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ហិកតា ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍន៍តាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សាធនធានសេនេទិចព្រៃឈើ តំបន់លំហែកំសាន្ដ និងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ដ្រ”។ 

ប្រភព-ដើមអម្ពិល

 




Thursday, June 9, 2022

 

លទ្ធផលចាប់ពូល U-16 និង U-19ក្នុងពានយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២
ពាន U-16 ធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា នៅប្រទេសឥណ្ឌូនេស៊ី
ពាន U-19 ធ្វើឡើងពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដា នៅប្រទេសឥណ្ឌូនេស៊ី
 


 

 សហព័ន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតមួយ ដោយធ្វើការសុំអភ័យទោសដល់សហព័ន្ធបាល់ទាត់កម្ពុជាដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022

ក្នុងលិខិតរបស់ខ្លួន សហព័ន្ធបាល់ទាត់ឥណ្ឌា បានលើកឡើងដូច្នេះថា៖

«សូមទទួលគារវកិច្ចពីសហព័ន្ធបាល់ទាត់ឥណ្ឌា

ជាដំបូង ខ្ញុំសូមអរគុណដល់អ្នក និងក្រុមការងាររបស់អ្នកទាំងមូល សម្រាប់ការផ្ដល់រាល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ការផ្ដល់ទិដ្ឋាការដល់ក្រុមការងារសហព័ន្ធបាល់ទាត់កម្ពុជា។

ទី២ យើងក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំជម្រើសជាតិកម្ពុជា សម្រាប់ការផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាសណ្ឋាគារ នៅក្នុងទីក្រុង Kolkata និងសូមធានាថា យើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបំពេញតាមតម្រូវការរបស់សហព័ន្ធ និងជម្រើសជាតិកម្ពុជា ហើយមិនឱ្យករណីបែបនេះកើតឡើងជាថ្មីឡើយ។

បន្ថែមពីលើនេះ ខ្ញុំសូមអភ័យទោសដល់សហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជាទាំងមូល ចំពោះបញ្ហាពាក់ព័ន្ធនឹងសណ្ឋាគារ រួមទាំងបញ្ហាដែលបាន កើតឡើងកំលុងពេលចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បញ្ហាពាក់ព័ន្ធនឹងការចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានលើកយកមកពិភាក្សាជាមួយក្រុមបច្ចេកទេស ហើយបញ្ហាគឺបង្កឡើងដោយកំហុសបច្ចេកទេសនៅលើស្រ្គីន។

ក្រុមការងារយើងទាំងមូលនឹងប្រឹងប្រែងធានាមិនឱ្យបញ្ហាបែបនេះកើតឡើងជាថ្មីទៀតទេ កំលុងការប្រកួតដែលនៅសេសសល់ និងនៅសណ្ឋាគារ»

ប្រភព-FN 







 

Wednesday, June 8, 2022

 

Phnom Penh (FN), Jun. 8 – President of the Football Federation of Cambodia Sao Sokha warned to cancel a football match with India as the host in the Asian Football Confederation (AFC) Asian Cup qualifiers.

The AFC, Indian Football Association (IFA), and tournament organizers, shall immediately apologize to Cambodia for not taking care of Cambodian men’s national football team in terms of food, accommodation and the Cambodian flag.

Sao Sokha warned that "within three hours, if the AFC, IFA, organizers refuse to issue an apology to Cambodia, Cambodia will bring football team back home without playing.”

Cambodian national team is scheduled to play against the host India in the opening match of Group D at Salt Lake Stadium in Kolkata at 10 p.m tonight (Cambodian time).

Source FN


 


 

 

 

 


 

Wednesday, September 16, 2020



#១មនុស្សប្រុសមិនចូលចិត្តនិយាយពាក្យថាស្រលាញ់តែចូលចិត្តបង្ហាញ់ក្ដីស្រលាញ់តាមរយៈទង្វើ
ជាការពិតណាស់មនុស្សភាគច្រើនចូលចិត្តអោយដៃគូរនិយាយប្រាប់ថាស្រលាញ់ តែសម្រាប់មនុស្សប្រុសមួយចំនួនគាត់មិនចូលចិត្តនិយាយពាក្យថាស្រលាញ់ តែគាត់ចូលចិត្តបង្ហាញក្កីស្រលាញ់ដែលគាត់មាន តាមរយៈទង្វើច្រើនជាង ដូច្នេះស្រីៗគួរតែសង្កេតមើលទង្វើរបស់គាត់ថាគាត់ស្រលាញ់អ្នកកំរិតណា។

#២មនុស្សប្រុសមិនសូវចូលចិត្ដស្ដាប់ច្រើន
តាមការស្រាវជ្រាវជាច្រើនក្នុងពេលដែលកំពុងនិយាយគ្នាខួរក្បាលមនុស្សស្រីធ្វើការជំរុញការនិយាយនូវរឿងរ៉ាវផ្សេងៗច្រើន ឯមនុស្សប្រុសវិញខួរក្បាលហាក់មិនជំរុញខ្លាំងដូចមនុស្សស្រីទេ ដូច្នេះហើយធ្វើអោយមនុស្សប្រុសហាក់ដូចជាមិនម៉ែនជាអ្នកស្ដាប់ដ៏ល្អនៅពេលដែលនិយាយជាមួយដៃគូរ។

#៣ចាញ់ទឹកភ្នែកស្រីៗ
មនុស្សប្រុសភាគច្រើនមានរោគចាញ់ទឹកភ្នែកស្រីៗ នៅពេលមានបញ្ហាអ្វីមួយមិនចុះសម្រុងហ្នឹងគ្នា
ធ្វើអោយមនុស្សស្រីយំ នៅក្រសែរភ្នែកអ្នកដ៏ទៃគេកំពុងមើលទៅបុរសម្នាក់នោះជាមនុស្សអាក្រក់
អញ្ចឹងហើយពួកគេព្រមចាញ់ឈប់ប្រកែកហ្នឹងស្រីដើម្បីកុំអោយគាត់យំ ទាំងដែលរឿងនោះមិនទាន់ស្រលះក្នុងចិត្ត។

#៤ដូចជាមិនសូវខ្វាយខ្វល់តែគេក៏គិតដល់រឿងអនាគត
មនុស្សប្រុសភាគច្រើនមានលោកផ្ទាល់ខ្លួនខ្ពស់ និងស្ដែងចេញមកតិចធ្វើដូចជាមិនសូវខ្វាយខ្វល់អ្វី តែតាមការពិតពួកគេក៏គិតដល់រឿងអនាគតដូចគ្នា នៅមានរឿងជាច្រើនដែលមនុស្សប្រុសចង់ធ្វើអោយសម្រេច ជោគជ័យមុនពេលរៀបការ

#៥ត្រូវការពេលវេលាសម្រាប់ខ្លួនឯង
ពេលដែលមនុស្សប្រុសត្រូវការពេលវេលាផ្ទាល់ខ្លួន មនុស្សតែងសង្ស័យថាគាត់ទៅធ្វើអ្វីដែលខុស ហើយតាមគាត់ស្អិត បែបនេះហ្នឹងធ្វើអោយមនុស្សប្រុសធុញ និងអាចដកឃ្លាចេញពីមនុស្សស្រីកាន់តែខ្លាំង តាមពិតទៅគាត់ត្រូវការពេលវេលា សម្រាប់ដោះស្រាយ ឬបន្ធូរអារម្មណ៍និងបញ្ហាផ្សេងៗដែលមិនទាន់ស្រលះក្នុងចិត្ត។


#១សេរីភាព៖ យើងគួរតែមានជីវិតជារបស់ខ្លូនឯង មិនម៉ែនធ្វើអ្វីត្រូវពឹងលើនាងទាំងអស់ ឫតាមតាមនាងគ្រប់ពេល គួរដឹងថាពេលវេលាណាគួរធ្វើអ្វី ចេះស្វែងរកសេចក្ដីសុខដោយខ្លួនឯង ព្រោះមនុស្សស្រីចូលចិត្តនៅជិតអ្នកដែលមានអារម្មណ៍ល្អ និងធ្វើអោយគាត់មានអារម្មណ៍ល្អដូចគ្នា បើសិនអ្នកមិនអាចធ្វើអោយខ្លួនឯងសប្បាយចិត្តបានទេ តើអ្នកអាចធ្វើអោយគាត់សប្បាយចិត្តបានដែរឫទេ។

#២Passion ចំណុចនេះយើងគួរតែមាន មួយឫពីរ មនុស្សស្រីភាគច្រើនចូលចិត្ដមនុស្សប្រុសបែបនេះ យើងសង្កេតមើលអ្នកដែលពូកែកីឡា ចេះលេងតន្រ្ដីភាគច្រើនមានមនុស្សចូលចិត្ដគាត់ច្រើន។

#៣យឺតៗ យើងមិនគួរប្រញ៉ាប់គិតដល់រឿងសម្ព័ន្ធភាពស៊ីជម្រៅ មនុស្សស្រីចូលចិត្តបណ្ដោយអោយរឿងទាំងអស់នេះទៅតាមធម្មជាតិ ដោយមិនប្រញ៉ាប់ប្រញ៉ាល់ បើអ្នកចង់មានណាត់ជាមួយនាង ចង់មានសម្ព័ន្ធភាពជ្រៅជាងនេះ អាចធ្វើបានតាមជំហ៊ានៗ កុំបង្ខំនាង ពេលណាអ្នកតក់ក្រហល់ អាចធ្វើអោយនាងរំខាន ហើយដើរចេញពីអ្នក។

#៤មានអារម្មណ៍រីករាយ មនុស្សស្រីចូលចិត្តសើច ចូលចិត្តញញឹម ហើយយើងក៏ឃើញពីភាពគួរអោយស្រលាញ់របស់នាងនៅពេលវេលានេះដែរ អ្នកមិនចាំបាច់កំប្លែងឫលេងកំប្លែងអោយគាត់មើលទេ គ្រាន់តែរក្សាអារម្មណ៍ល្អផ្ដល់ស្នាមញញឹមអោយនាង ព្រោះមនុស្សភាគច្រើនចូលចិត្តនៅជិតមនុស្សមានអារម្មណ៍រីករាយ ជាងមនុស្សមានអារម្មណ៍សោកសៅឬមើលបញ្ហាទៅលើតែចំណុចអវិជ្ជមាន។

#៥មើលថែខ្លួនឯងអោយល្អ ថែសុខភាពនិងខ្លួនប្រាណអោយបានល្អកុំអោយមានក្លិនខ្លួន ស្លៀកពាក់អោយបានសមរម្យ។

#៦និយាយរឿងរ៉ាវរបស់អ្នកអោយនាងស្ដាប់ និយាយរឿងរ៉ាវដែលអ្នកមិនដែលនិយាយប្រាប់អ្នកដ៏ទៃអោយនាងដឹងខ្លះ ព្រោះចំណុចនេះអ្នកពិសេសគួរតែដឹងរឿងរ៉ាវក្នុងខ្សែរជីវិតរបស់អ្នក ហើយអាចធ្វើអោយនាងយល់នឹងទុកចិត្តអ្នកកាន់តែខ្លាំង ហើយពេលខ្លះនាងអ្នកប្រាប់រឿងរ៉ាវរបស់នាងអោយយើងបានដឹងដូចគ្នា។

#៧ស្ដាប់នាង- តាំងចិត្ដស្ដាប់អ្វីដែលនាងនិយាយ ហើយចាប់អារម្មណ៍នាងអោយបានច្រើន កុំរវល់តែនិយាយរឿងខ្លួនឯងពេក ព្រោះមនុស្សស្រីចូលចិត្តនិយាយច្រើនជាង ហើយពេលណាដែលនាងនិយាយអ្នកត្រូវតែតាំងចិត្តស្ដាប់នាងអោយបានច្រើន បើអ្នកមិនសូវយកចិត្តទុកដាក់ពេលហ្នឹងទេ នាងហ្នឹងដឹងភ្លាម ហើយមិនសូវចង់និយាយអ្វីអោយអ្នកស្ដាប់ទៀត។

#៨ស្មោះត្រង់ ពេលនៅជាមួយនាងកុំចាប់អារម្មណ៍អ្នកដ៏ទៃ កុំប្រៀបធៀបនាងជាមួយអ្នកដ៏ទៃ បើនាងជាមនុស្សពិសេសរបស់អ្នក ៗ ក៏គួរតែផ្ដល់សិទ្ធិផ្ដល់ទំនុកចិត្តអោយនាងជាមនុស្សពិសេសរបស់អ្នកដែរ។


Tuesday, August 13, 2019


នាពេលថ្មីៗនេះ ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញថា មានគណនី Facebook មួយចំនួនធំត្រូវរងការជ្រៀតចូលប្រើប្រាស់ដោយខុសច្បាប់ពីសំណាក់ជនអនាមិក (hacker) និងបានប្រើប្រាស់គណនីទាំងនោះទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ឬប្រើប្រាស់ក្នុងការប្រព្រឹត្តិអំពើល្មើសច្បាប់ជាតិផងដែរ។ ហេតុនេះដើម្បីការពារ និងបង្កើនសុវត្ថិភាពគណនី Facebook របស់អ្នកពីការលួចចូលប្រើប្រាស់ពីសំណាក់ជនអនាមិក សូមបងប្អូនអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖








១. ពិនិត្យមើលនៅត្រង់ចំនុច “Where You're Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។ 



២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ "Two-Factor Authentication" អាចភ្ជាប់ជាមួយ Token Key Authentication App របស់ Google ឬលេខទូរស័ព្ទ។ 


៣. ប្រើប្រាស់លេខសម្ងាត់ ដែលមានតួរអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញា លើសពី ៨ ខ្ទង់។

៤. បើកមុខងារ “Get alerts about unrecognized logins” ដើម្បីទទួលបានការជូនដំណឹងសុវត្ថិភាពនៅពេលមានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក។

៥. ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូលគណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (សូមមេត្តាអនុវត្តចំនុចទី២ និងទី៣)។

៦. ប្រើប្រាស់ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលក្នុងការទាញយកគណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ដោយជនអនាមិក។

៧. រក្សាការសម្ងាត់ នៃលេខទូរស័ព្ទ និងគណនីអុីម៉ែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់អ្នក ដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើស យក “Only me” នៅត្រង់មុខងារ “How People Find and Contact You”

៨. សូមធ្វើការត្រួតពិនិត្យ ឬពិចារណាមុនពេលចុចលើតំណរភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ។

៩. សូមមេត្តាប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់ជាមួយកម្មវិធីផ្សេងៗ (ឧទាហរណ៍៖ កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ។ល។) ដែលគ្មានប្រភពច្បាស់លាស់។


Friday, February 22, 2019

ជម្ងឺ​ឆ្កែឆ្កួត (Rabies) គឺ​ជា​ជម្ងឺ​ឆ្លង​​​ដែល​បណ្ដាល​ឲ្យមាន​​ការរលាក​ខួរក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មនុស្ស 

អាការៈ​រោគ​ដំបូងៗ​អាច​មាន​ជា​អាទិ៍ៈ ក្ដៅខ្លួន និង​ឈឺឆៀបៗ​នៅ​ត្រង់​កន្លែងដែល​មុត។ អាការៈរោគ​

ទាំងនេះ​មាន​បន្ត​ដោយ​អាការៈរោគ​មួយ ឬ​ច្រើនដូច​តទៅ៖

ចលនា​ដោយ​បង្ខំ

ដកដង្ហើមមិនស្មើរ

ខ្លាចទឹក ខ្លាចខ្យល់

សណ្ឋានកាចសាហាវ

ពេលបរិភោគពិបាកលេបអាហារ

វង្វេងវង្វាន់, និង​ការបាត់បង់ស្មារតី

មិន​អាច​កម្រើក​ផ្នែកណា​មួយ​នៃ​រាងកាយបាន

ពេលខ្លះស្រែកទ្រហ៊ោរ ចូលចិត្តខាំទាញ ស្ដោះទឹកមាត់ជាប់ ជួនរកកន្លែងសម្លាប់ខ្លួន។

បន្ទាប់​ពី​រោគ​សញ្ញា​នានា​បាន​លេច​ឡើង​ហើយ​នោះ ជានិច្ចកាល ភាគច្រើន​នៃ​ជម្ងឺ​ឆ្កែឆ្កួត​បណ្ដាល​

ឲ្យ​ស្លាប់បាត់បង់​អាយុ​ជីវិត។ រយៈពេល​នៃ​ការ​កកើត​ជម្ងឺ និង​ការចាប់ផ្ដើម​ចេញ​រោគសញ្ញា តាម​

ធម្មតា​គឺ​មាន​​​ចាប់​ពី​មួយ​ទៅបី​ខែ។ មួយទៀត​អាច​ប្រែប្រួល​ពី​ក្រោម​មួយ​សប្ដាហ៍​រហូត​ដល់​ជាង​មួយ​

ឆ្នាំ​អាស្រ័យ​លើ​ចម្ងាយ​ដែល​មេរោគ​ត្រូវចូល​ទៅ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​។

 

Saturday, October 20, 2018

Wednesday, August 22, 2018

ប្រទេស​ចិន​​រៀប​ចំ​​ការ​តាំង​​​ពិព័រណ៍​ខ្នាតធំ​ជា​អន្តរជាតិ​លើក​ទី​៤​ ស្ដី​ពី​ទីក្រុង​ឆ្លាត​វៃ​ នៅ​ទីក្រុង​ស៊ឹនចិន​(Shenzhen),​​ ដោយ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ជា​ច្រើន​នាក់​ ព្រម​ទាំង​មាន​ថ្នាក់​ដឹកនាំធុរកិច្ច ឬ​អ្នក​តំណាង​វិស័យ​ឯកជន​សរុប​ជាង​៣​ម៉ឺន​នាក់​ចូលរួម​​ផង​ដែរ​​។​ គោលបំណង​នៃ​ការ​រៀប​ចំ​ពិធី​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​វិស័យ​បច្ចេកវិទ្យា,​ ធុរកិច្ច និង​វិនិយោគ​ និង​ការ​សហការ​គ្នា​ជា​អន្តរជាតិ​ ដើម្បី​ប្រែក្លាយ​តំបន់​ទី​ក្រុង ​ឲ្យ​​កាន់​តែ​ទំនើប​ ​និង​ស៊ីវិល័យ​។
ពិព័រណ៍​អន្តរជាតិ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​ប្រធានបទ​ «យុគសម័យ​ថ្មី, ប្រទេស​ចិន​ក្នុង​សម័យ​បច្ចេកវិទ្យា​ឌីជីថល​​ និង​ការ​​រួម​គ្នា​ស្ថាបនា​ទីក្រុង​ឆ្លាតវៃ​» ដោយ​មាន​រៀប​ចំ​បែង​ចែក​ជា​មណ្ឌល​តាំង​ពិព័រណ៍​បួន​កន្លែង​សំខាន់​ៗ​ ដែល​នាំ​បង្ហាញ​​សុទ្ធ​តែ​​​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់​​​។ ផលិត​ផល​ដែល​នាំ​យក​ទៅ​បង្ហាញ​នៅក្នុង​​ឱកាសនោះ មាន​តាំង​ពី​សម្ភារៈ​​ប្រើ​ប្រាស់​នៅ​​​​ការិយាល័យ​​​ រហូត​ដល់​សម្ភារៈ​សម្រាប់​ជំនួយ​ក្នុង​ការ​ធ្វើ​ដំណើរ​​កម្សាន្ត​។​ ក្រៅពី​ការ​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ទំនើប​ទាំង​នេះ, គេ​ក៏​បាន​រៀប​ចំ​​វេទិកា​ពិភាក្សា​អំពី​ការ​​ស្ថាបនា​ទីក្រុង​ឆ្លាត​វៃ ដោយ​ចាប់​ផ្ដើម​​​ដំបូង​គេ​​ពី​​​ទីក្រុង​ក្វាងទុង, ហុងកុង និង​​ម៉ាកាវ​។ គេ​ក៏​បាន​ពិភាក្សា​លើ​ប្រធានបទ​​ជា​ច្រើន​ទៀត​ដែល​​ពាក់​ព័ន្ធនឹង​​​បច្ចេកវិទ្យា​​ថ្មី​ៗ ដូចជា​​​ការ​បង្កើត​ភាព​វៃឆ្លាត​បែប​សិប្បនិម្មិត​​ ឬ​ហៅម៉្យាង​ទៀត​ថា​​បញ្ញា​និម្មិត​ជា​ដើម​ (​artificial intelligence)​​​៕​





Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos