ខេត្តកែប៖
នៅថ្ងៃទី១២/១៣ ខែសីហាឆ្នាំ២០១៥ ក្រុមសិស្សនិស្សិតផ្នែកទំនាក់ទំនងសង្គម និង
សារព័ត៌មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប និងក្រុងព្រះសីហនុ
បានចុះធ្វើទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញចំនួនពីរថ្ងៃ។
ដែលក្នុងនោះមានទីតាំងចំនួនបីកន្លែងដូចជា: ទីស្នាក់ការ កាសែត Cambodia Daily, ក្រុមហ៊ុន Cambodian
International Network (CINet) និង ស្ថានីយ៌ទូរទស្សន៌អប្សរា។
ដែលដឹកនាំដោយលោកគ្រូអ្នកគ្រូប្រធានផ្នែកនៃសាលាបច្ចេកទេសទាំងពីរ។
ដើម្បីសិក្សាស្វែងយល់បន្ថែមលើជំនាញផ្នែកសារព័ត៌មាន ភាពជាអ្នកកាសែត
ការយកព័ត៌មាន ការសរសេរអត្ថបទព័ត៌មាន វិជ្ជាជីវះក្រមសិលធម៌ របស់អ្នកកាសែត
ការរៀបចំកម្មវិធីទូរទស្សន៌ របៀបធ្វើជាពិធីករ ព័ត៌មាន នៅក្នុងទូរទស្សន៌ និង វិទ្យុ
ការផ្សព្វផ្សាយព័ត៌មាន ការធ្វើការជាក្រុម នេះដឹងនឹងបទពិសោធន៏ថ្មីៗដែលទាក់ទងទៅនឹងជំនាញ
សារព័ត៌មាន។
លោក សេក ឧត្តម ជាអ្នកយកព័ត៌មាននៅ ស្ថាប័នកាសែត The
Cambodia Daily បានឲ្យដឹងថា ៖ នេះជាឱកាសដ៏ល្អសម្រាប់និស្សតផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានទាំាងអស់ដើម្បីបានយស់ដឹងពី
វិធីសាស្រ្តយកព័ត៌មាន និងសរសេរអត្ថបទព័ត៌មាន ដើម្បីចៀសវាងការសរសេរ
និងផ្សាយព័ត៌មានមិនពិត និងខុសក្រមសីលធម៌នៃអ្នកកាសែត។ ហើយពួកគេទាំងអស់អាចយកជំនាញនេះ
សម្រាប់បន្ដ និងពង្រីកវិស័យ ព័ត៌មាននាពេលអនាគតផងដែរ។
លោក លេង ឈុន ជាអ្នកកាត់តវីដេអូ និងGraphic
Design នៅ APSARA
TV បានឲ្យដឹងថា ៖
ខ្ញុំមានសេចក្ដីរីករាយណាស់ដែលនិស្សិត បានមកធ្វើទស្សនៈកិច្ចសិក្សានូវស្ថានីវិទ្យុ
និង ទូរទស្សន៌យើងខ្ញុំ ។ ខ្ញុំចង់ជំរុញទឹកចិត្តឲ្យយុវជនដែលសិក្សាជំនាញកាត់តនិងGraphic
Design ត្រូវខិតខំ ព្យាយាម
សិក្សាស្វែងយល់ឲ្យបានច្រើនតាមរយៈបណ្ដាញផ្សព្វផ្សាយលើ Internet និងព្យាយាមអនុវត្តន៌ឲ្យបានច្រើន។
លោក កង ចាន់បញ្ញា ជានិពន្ឋនាយកនៃគេហទំព័រ KQUBEបានធ្វើបទបង្ហាញដល់និងសិស្សនិស្សិតទាំងអស់ពី
ចំនុចសំខាន់ៗជាច្រើនអំពីគេហទំព័រវេបផ្សាយ និងគន្លឹះ
នៃការស្វែងរកព័ត៌មាននិងកាផ្សាយទៅកាន់អ្នកអានដើម្បីឲ្យគេហទំព័រសារព័ត៌មានមានប្រជាប្រិយ
និង ទទួលបានការគាំទ្រពីអ្នកអានជាដើម។




Good writer
ReplyDeleteGood
ReplyDelete