http://www.hadeninteractive.com/wp-content/uploads/2012/08/duckduckgo1.png
DuckDuckGo គឺជាប្រភេទវេបផ្សាយ (Mata Search engine) ម៉ាស៊ីនរុករកមួយនេះធ្វើការរុករកនៅលើបណ្ដាយអីុនធើណេតដែលសង្កត់ធ្វន់លើការការពារកម្មសិទ្ធិបញ្ញារបស់ឯកជន ហើយបានជួយលាក់លៀមពីអ្វីដែលអ្នកស្វែងរកបានចុចរក។ DuckDuckGo ខុសប្លែកពីវេបផ្សាយម៉ាស៊ីនស្វែងរកផ្សេងទៀត ដោយមិនបានឲ្យអ្នកប្រើប្រាស់ចូលទៅកាន់គណនេយ្យផ្ទាល់ខ្លួនឡើយនិងមិនបង្ហាញគណនេយ្យអ្នកដ៏ទៃទៀតផងដែរ។
DuckDuckGo សង្កត់ធ្ងន់លើដំណឹងដែលបានមកពីប្រភពមួយយ៉ាងល្អជាងគេបំផុត លទ្ធផលស្វែងរកត្រូវបានបង្ហាញនៅក្នុងវេបផ្សាយដ៏ទៃទៀត ដូចជាវិគីភីឌានិង ម៉ាស៊ីនស្វែងរកផ្សេងទៀតដូចជា Yandex, ក្រុមហ៊ុន Yahoo!, Bing ជាដើម។ ក្រុមហ៊ុននេះមានមូលដ្ឋាននៅ 20 Paoli pike, Paoli រដ្ឋ Pennsylvania ក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក។ ឈ្មោះក្រុមហ៊ុននេះមានប្រភពមកពីការប្រកួតហ្គេមកូនទា
និងក្ងានរបស់ក្មេងៗ។ នៅថ្ងៃទី 21 ខែឧសភាឆ្នាំ 2014 DuckDuckGo បើកដំណើរការកែប្រើរចនាឡើងវិញដែលបានផ្តោតទៅលើចម្លើយយ៉ាងឆ្លាតបន្ថែមទៀត។
កំណែថ្មីនេះអាចបន្ថែមលក្ខណៈពិសេស
ក្នុងការស្វែងរកដោយស្វ័យប្រវត្តិដើម្បីឲ្យមានភាពងាយស្រួលដល់អ្នកប្រប្រាស់ នៅថ្ងៃទី18 ខែកញ្ញាឆ្នាំ 2014 ក្រុមហ៊ុន Apple និងDuckDuckGo បានបញ្ចូលកម្មវិធីរុករករបស់ DuckDuckGoទៅ Safari browse។ នៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ 2014, ក្រុមហ៊ុន Mozilla បន្ថែម DuckDuckGo ជាកម្មវិធីស្វែងរកមួយទៅឱ្យ
Firefox។ DuckDuckGo បានបង្កើតឡើងដោយ Gabriel Weinbergដែលជាអ្នកបណ្តាក់ទុនចុងក្រោយគេបង្អស់ ឈ្មោះDatabaseបានទិញពីUnited Online in 2006 ដែលមានតម្លៃ១០លានដុល្លាសហរដ្ឋអាមេរិច។ ម៉ាស៊ីនស្វែងរកដែលត្រូវបានសរសេរក្នុង Perl និងរត់នៅលើ nginx, FreeBSD និង Linux។ ឈ្មោះរបស់ម៉ាស៊ីនស្វែងរក ត្រូវបានគេហៅថា
"silly" ដោយលោកFrederic Lardinois។ Weinberg បានពន្យល់ថា ដំបូងឈ្មោះនេះគោរពដល់ក្មេងៗដែលលេងហ្គេម កូនទានោះ ។ កាលពីខែកក្កដាឆ្នាំ 2010 លោកWeinberg បានផ្ដើមបង្កើតសហគមន៌DuckDuckGo មួយដើម្បីអនុញ្ញាតឱ្យសាធារណជនធ្វើរបាយការណ៍ពីបញ្ហា
និងពិភាក្សាអំពីអត្ថន័យនៃការរីករាលដាលនៃចំនួយការប្រើប្រាស់ម៉ាស៊ីនស្វែងរកនេះ។ ខែវិច្ឆិកាឆ្នាំ
2012 កាសែតវ៉ាស៊ីនតោនប៉ុស្ដិ៍បានបង្ហាញថាការស្វែងរករបស់DuckDuckGoចំនួនតួលេខបានកើនឡើងខ្ពស់ដល់ទៅ
45,000,000ក្នុងរយៈពេលលមួយខែ ក្នុងខែតុលាឆ្នាំ២០១២។ នៅថ្ងៃទី 10 ខែមិនាឆ្នាំ 2014 the Pale Moon web browser ចាប់ផ្តើមជាមួយ version 24.4.0ព្រមទាំងយក DuckDuckGo ជាម៉ាស៊ីនស្វែងរកលំនាំដើមមកដាក់ជាទំព័រដើមនៅក្នុង browserរបស់ខ្លួន។ នាពេលបច្ចុប្បន្នគេហទំព័រប្រភេទម៉ាស៊ីនរុករកនេះបានក្លាយជាទីពេញនិយមបំផុត ដែលមានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅសហរដ្ឋអាមេរិច
បន្ទាប់ពីក្រុមហ៊ុន Google, yahoo, Bing Yandex, Ask.com, Aol.com, Dogpile.com ចំពោះនៅប្រទេសកម្ពុជាយើងវិញគេហទំព័រនេះមិនសូវជាពេញនិយមសម្រាប់អ្នកប្រើប្រាស់ប៉ុន្មានទេ ដោយអ្នកប្រើប្រាស់មានចំនួនតិចតួចនិងមិនសូវមានអ្នកស្គាល់។
ដកស្រង់ និងបកប្រែពី
0 comments:
Post a Comment