Monday, March 21, 2016

រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ដែលបានអនុម័តដោយ សភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ១៩៩៣ ត្រូវបានបើឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រប ចុះថ្ងៃទី២៤ ខែកញ្ញ ឆ្នាំ ១៩៩៣ ដែលមាន១៦ជំពូក និ​ង១៥៨មាត្រា ហើយបានបែងចែកអំណាចជាបី៖

  • អំណាចនីតិបញ្ញត្ដិ
  • អំណាចនីតិប្រតិបត្ដិ
  • អំណាចតុលាការ
http://women.open.org.kh/files/images/page.jpg


ជំពូួក១ មាត្រា១ : ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្ដិតាមរដ្ឋធម្មនុញ្ញ និង​តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
 ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹត អចិន្ដ្រៃយ៍​ មិនចូលបក្សសម្ព័ន្ធ។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ គឺមិនប្រកាន់បក្សពួកជាតិសាស្ដ្រណាមួយឡើយ គឺព្រះរាជាណាចក្រកម្ពុជា ស្រលាញ់រាប់អានជាតិសាស្ដ្រដ៏ទៃដូចប្រជាពលរដ្ឋកម្ពុជាដែរ។
អធិបតេយ្យ
សន្ដិភាព
អព្យាក្រឹត
អចិន្ដ្រៃយ៍
មិនចូលបក្សសម្ព័ន្ធ
ជំពូួក១ មាត្រា២ : បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩។
បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​  មិនអាចមានជនណាមួយមករំលោភបំពានបានឡើយ បើមានជនណាមករំលោភបំពានត្រូវទទួលទោសតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
ជំពូួក១ មាត្រា៣ :  ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ដែល​មិន​អាច​បំបែក​បាន។ ពុំត្រូវមានជនណាមួយយករដ្ឋកម្ពុជាដើម្បីបង្កើតបក្សពួកហើយប្រឆាំងនឹងរដ្ឋកម្ពុជាបានឡើយ។ ហើយប្រជាពលរដ្ឋកម្ពុជាក៏មិនអាចបង្កើតបក្សពួកផ្ដាច់ខ្លួនជារដ្ឋមួយដ៏ទៃទៀតបានឡើយ។
ជំពូួក១ មាត្រា៤  : បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​: ជាតិ​ សាសនា​ ព្រះមហាក្សត្រ។  ពលរដ្ឋកម្ពុជានឹងជាតិសាស្ដ្រដ៏ទៃដែលបានចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងមិនអាចធ្វើអំពើអសីលធម៌មកលើសាសនារបស់ពលរដ្ឋកម្ពុជា និងទង្វើដ៏ទៃទៀតដែលអាចឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ។
ជំពូួក១ មាត្រា៥  : ភាសា​ និង​អក្សរ​ ដែល​ប្រើ​ជា​ផ្លូវ​ការ​គឺ​ ភាសា​ និង​អក្សរ​ខ្មែរ។ជំពូួក១ មាត្រា៥  : ភ្នំពេញ​ ជា​រាជធានី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ទង់ជាតិ​ ភ្លេង​ជាតិ​ និង​ សញ្ញា​ជាតិ​ មាន​កំណត់​នៅ​ក្នុង​ឧបសម្ព័ន្ធ​ ១, ២​ និង​ ៣។
អានលម្អិត



0 comments:

Post a Comment

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos