ការបង្ហោះកាំជ្រួចជំនាន់ថ្មីនេះក៏ជាឱកាសបើកសម្ពោធមជ្ឈមណ្ឌលអវកាស វេនចង់ ដែលជាមូលដ្ឋានបង្ហោះកាំជ្រួចធុនធ្ងន់ ធុនធំ ដ៏ទំនើបបំផុត និងស្ថិតនៅក្នុងខេត្តហៃណាន់។ មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ចប់សព្វគ្រប់នៅឆ្នាំ២០១៤ និងជាមជ្ឈមណ្ឌលអវកាសទីបួន ដែលប៉េកាំងគ្រោងនឹងបង្ហោះកាំជ្រួចដ៏សំខាន់ៗ នៅថ្ងៃខាងមុខក្នុងឆ្នាំ២០១៦នេះ មានជាអាទិ៍ការបាញ់បង្ហោះរ៉ុកកែត
Long March-5។
ជោគជ័យនៃការបង្ហោះរ៉ុកកែតLong March-7 ថ្ងៃនេះ ដូចជាបានបង្កើនសមត្ថភាពផ្នែកអវកាសរបស់ចិន មួយកំរិតបន្ថែមទៀត និងដូចជាបានជួយរុញច្រានចិន ឱ្យបានកាន់ស៊ុប ក្នុងពិភពអវកាស។
ចិនបានបញ្ជូនមនុស្សទៅកាន់អវកាសជាលើកទីមួយនៅឆ្នាំ២០០៣ និងមានមហិច្ឆតាសម្ពោធស្ថានីយ៍អវកាសរបស់ខ្លួន នៅម្តុំឆ្នាំ២០២២។ ចិនត្រូវការបង្កើនលឿនអភិវឌ្ឍន៍អវកាស ដើម្បីរត់ឱ្យទាន់សហរដ្ឋអាមេរិកនិងអឺរ៉ុបផង និងចង់តាមឱ្យឥណ្ឌា ដែលកាលពីឆ្នាំ២០១៤ បានក្លាយជាប្រទេសដំបូងគេបំផុតនៅអាស៊ី អាចបញ្ជូនយានអវកាសទៅភពអង្គារ និងដោយបានដាក់ផ្កាយរណបក្នុងតារាវីថីជុំវិញភពអង្គារនោះ៕

/>
/>