Friday, June 24, 2016

នៅទីបំផុតប្រជាជនអង់គ្លេសបានសម្រេចចិត្តចាកចេញពីសហភាពអឺុរ៉ុបដោយលទ្ធផលបោះឆ្នោតប្រជាមតិដែលបានប្រកាសកាលពីពេលថ្មីៗនេះការសម្រេចចិត្តនេះបានធ្វើឲ្យអង់គ្លេសក្លាយជាប្រទេសទីមួយដែលដើរចេញពីអឺរ៉ុប និងជាគំរូរដែលធ្វើឲ្យប្រទេសដ៏ទៃទៀតដើរចេញតាមអង់គ្លេសដែរ ដើម្បីធ្វើប្រជាមតិបោះឆ្នោតដើម្បីដើរចេញពីសហភាពអឺុរ៉ុបផងដែរ។

អង់គ្លេសនិងអឺរ៉ុបបានរួមរស់ជាមួយអស់រយៈពេល៤៣ឆ្នាំ រកស៊ីរួមគ្នាមានទីផ្សារតែមួយ ជ្រកក្រោមដំបូលអឺរ៉ុបរួមតែមួយ ប្រៀបដូចគ្រួសារតែមួយ តែពេលនេះត្រូវលែងលះគ្នា ដូច្នេះពេលចរចាបែកគ្នា ក៏ត្រូវការប្រើពេលយូរ ជាពិសេសការចរចាស្តីពីទីផ្សារអឺរ៉ុបតែមួយ។ ក្រសួងការប្រទេសអង់គ្លេសធ្លាប់បានប្រកាសរួចហើយថា ការចរចាបែបនេះ អាចនឹងត្រូវការពេលវេលាជាច្រើនឆ្នាំ ឆ្លងទសវត្សរ៍ផងក៏ថាបាន 

អង់គ្លេសចូលជាសមាជិក​​ក្នុងរង្វង់សហគមសេដ្ឋកិច្ចអឺរ៉ុប (EEE) ដើម្បីអាចមានសិទ្ធិពេញលេញចូលប្រលូក​​ក្នុងទីផ្សារអឺរ៉ុបតែមួយបាន។ ប៉ុន្តែត្រូវមានលក្ខខណ្ឌ ដោយ​​ត្រូវគោរពច្បាប់របស់អឺរ៉ុប មានជាអាទិ៍ចរាចរណ៍សេរីរបស់បុគ្គលនិងទ្រព្យ- ត្រូវបង់វិភាគទានឱ្យអឺរ៉ុប និងមិនអាចទាញចំណេញពីកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីអឺរ៉ុបចំនួន៥០ ព្រមទាំងគ្មានបោះឆ្នោតបញ្ចេញមតិដូចសមាជិកសហភាពអឺរ៉ុបផ្សេងទៀតឡើយ។ ករណីនេះ អឺរ៉ុបកំពុងអនុវត្តជាមួយ​​ន័រវែស សព្វថ្ងៃ។ ប៉ុន្តែន័រវេស​​មានទំហំសេដ្ឋកិច្ចតូច ការអនុវត្តតាម​​បញ្ជាអឺរ៉ុបអាចប្រព្រឹត្តទៅដោយស្រួល ឯចំណែកអង់គ្លេស​​ជាប្រទេសធំ ធ្លាប់មានការសម្រេចចិត្ត និងខ្ទាស់សេចក្តីសម្រេចចិត្តមួយចំនួនធំកាលនៅជាសមាជិកអឺរ៉ុប។

2 comments:

  1. អត់យល់ពីចំណងជើងនេះ(អង់គ្លេស​លែងលះចេញពីសហភាព​អឺរ៉ុប)

    ReplyDelete
    Replies
    1. លាលែង= អង់គ្លេសបានដើរចេញពីសហភាពអឺរ៉ុប

      Delete

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos