Sunday, June 26, 2016

ការបង្ហោះកាំជ្រួចជំនាន់ថ្មីនេះក៏ជាឱកាសបើកសម្ពោធមជ្ឈមណ្ឌល​​អវកាស វេនចង់ ដែលជាមូលដ្ឋានបង្ហោះកាំជ្រួចធុនធ្ងន់ ធុនធំ ដ៏ទំនើបបំផុត និងស្ថិតនៅក្នុងខេត្តហៃណាន់។ មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ចប់សព្វគ្រប់នៅឆ្នាំ២០១៤ និងជាមជ្ឈមណ្ឌលអវកាសទីបួន ដែលប៉េកាំងគ្រោងនឹង​​បង្ហោះកាំជ្រួចដ៏សំខាន់ៗ នៅថ្ងៃខាងមុខក្នុង​​ឆ្នាំ២០១៦នេះ មាន​​ជាអាទិ៍ការបាញ់បង្ហោះរ៉ុកកែតLong March-5
 
ជោគជ័យ
នៃការបង្ហោះរ៉ុកកែតLong March-7 ថ្ងៃនេះ ដូចជាបានបង្កើនសមត្ថភាព​​ផ្នែកអវកាសរបស់ចិន មួយកំរិតបន្ថែមទៀត និងដូចជាបានជួយរុញច្រានចិន ឱ្យបានកាន់ស៊ុប ក្នុងពិភពអវកាស។
 
ចិន
បានបញ្ជូនមនុស្ស​​ទៅកាន់អវកាសជាលើកទីមួយនៅឆ្នាំ២០០៣ និងមានមហិច្ឆតា​​សម្ពោធ​​ស្ថានីយ៍អវកាសរបស់ខ្លួន នៅម្តុំឆ្នាំ២០២២។ ចិនត្រូវការបង្កើនលឿនអភិវឌ្ឍន៍​​អវកាស ដើម្បី​​រត់ឱ្យទាន់សហរដ្ឋអាមេរិកនិងអឺរ៉ុបផង និងចង់តាមឱ្យឥណ្ឌា ដែលកាលពីឆ្នាំ២០១៤ បានក្លាយជាប្រទេសដំបូងគេបំផុតនៅអាស៊ី អាចបញ្ជូនយានអវកាសទៅភពអង្គារ និងដោយបានដាក់ផ្កាយរណប​​ក្នុងតារាវីថីជុំវិញ​​ភពអង្គារនោះ៕












0 comments:

Post a Comment

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos