រថភ្លើងដឹកអ្នកដំណើរមួយ នៅប្រទេសអេស្ប៉ាញ បានរអិលធ្លាក់ផ្លូវកាលពីថ្ងៃពុធ បង្ក អោយមនុស្សយ៉ាងតិច២១នាក់រងរបួស ក្នុងនោះមានម្នាក់រងរបួសធ្ងន់។ ចំណែកមូលហេតុដែលបង្កអោយរថភ្លើងធ្លាក់ផ្លូវនេះ កើតឡើងដោយសារស្ថានភាពមិនល្អ បង្កឡើងពីភ្លៀងធ្លាក់ខ្លាំង។
អាជ្ញាធរកិច្ចការសង្គ្រោះបន្ទាន់របស់ប្រទេសអេស្ប៉ាញ បានអោយដឹងថា រថភ្លើងដឹកអ្នកដំណើរមួយ បានរអិលធ្លាក់ផ្លូវនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ បង្កអោយមនុស្ស២១នាក់រងរបួស។
រថភ្លើងចម្ងាយមធ្យម បានធ្វើដំណើររវាងខេត្តម៉ាឡាហ្គា(Malaga) និងខេត្ត សេវិល(Seville) ហើយបានរអិលធ្លាក់ចេញពីផ្លូវដែក នៅក្នុងទីក្រុងអេរ៉ាហល(Arahal) ដោយសារស្ថានភាពគ្រោះថ្នាក់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការអោយដឹងពីអ្នកនាំពាក្យប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសអេស្ប៉ាញ។
ទីភ្នាក់ងារកិច្ចការសង្គ្រោះបន្ទាន់បានអោយដឹងថា បុគ្គលិករបស់ទីភ្នាក់ងារ បានទៅកាន់កន្លែងកើតហេតុច្រើនជាង១០០កន្លែង ដែលសុទ្ធសឹង បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត សេវិល(Seville)។
កាលពីឆ្នាំមុន មនុស្ស៤នាក់ស្លាប់ និង៤៧នាក់រងរបួស ក្រោយកើតមានគ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវនៅប្រទេសអេស្ប៉ាញ៕
Friday, December 1, 2017
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment