Thursday, November 30, 2017

មនុស្សរាប់សិបម៉ឺននាក់ បានជួបជុំគ្នានៅទីក្រុងយ៉ាំងហ្គន(Yangon) ដើម្បីទទួលស្វាគមន៍សម្តេចសង្ឃកាតូលិកប៉ប់ ហ្វ្រង់ស៊ីស(Pope Francis) សម្រាប់ការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកនៅមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ។ សម្តេចសង្ឃប៉ប់ បំពេញទស្សនៈកិច្ចនៅមីយ៉ាន់ម៉ា បានធ្វើឡើងក្រោយកើតមានបញ្ហាជនភៀសខ្លួនម៉ូស្លីមរ៉ូហ៊ីនយ៉ាជាច្រើនសែននាក់ឆ្លងដែនទៅកាន់ប្រទេសបង់ក្លាដេស ដើម្បីគេចចេញពីការប៉ះទង្គិចថ្មីៗនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

មានពលរដ្ឋមីយ៉ាន់ម៉ាត្រឹមតែ៧សែននាក់ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋមីយ៉ាន់ម៉ា៥១លាននាក់ ជាអ្នកកាន់សាសនាកាតូលិក។ ប៉ុន្តែក្នុងចំណោមអ្នកកាន់សាសនាកាតូលិកទាំងនោះ មានពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់ បានធ្វើដំណើរមកពីគ្រប់ទីកន្លែងមកជួបនឹងសម្តេចសង្ឃកាតូលិកប៉ប់ ហ្វ្រង់ស៊ីស(Pope Francis) ហើយមានច្រើនជាង១សែននាក់ បានជួបជុំគ្នានៅទីក្រុងយ៉ាំងហ្គន។ ពលរដ្ឋមីយ៉ាន់ម៉ា បានអបអរសាទរ និងគ្រវីទង់ជាតិ នៅពេលសម្តេចសង្ឃកាតូលិកបានបង្ហាញវត្តមាន មកជួបពួកគេ និងស្វាគមន៍ដល់អ្នកគាំទ្រសម្តេចសង្ឃ។
(រូបភាព៖https://www.google.com.kh/url?sa=i&rct=j&q=&esrc=s&source=images&cd=&cad=rja&uact=8&ved=0ahUKEwjnxdSPkObXAhUKNbwKHX1pDZkQjRwIBw&url=https%3A%2F%2Fwww.apnews.com%2Fda89e87d18a14dcdada06edb14b8405d&psig=AOvVaw23-e2TSQGkoM4ZZYKWbuM1&ust=1512125368927574)
ដំណើរទស្សនៈកិច្ចរបស់សម្តេចសង្ឃកាតូលិក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងបន្ទាប់ពីពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ាច្រើនជាង៦សែន២ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស ក្រោយកើតមានការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើក្រុមឧទ្ទាមម៉ូស្លីមរ៉ូហ៊ីនយ៉ា។ សម្តេចសង្ឃកាតូលិកប៉ប់ ហ្វ្រង់ស៊ីស(Pope Francis) បានចាកចេញពីប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បិត៍ដើម្បីបន្តដំណើរទៅកាន់ប្រទេសបង់ក្លាដេស។

1 comment:

  1. Pc titanium tarnish - the best tips to avoid in 2021
    The best betting tips for the 2020-21 titanium trim hair cutter Season · Betting tips: Pc titanium tarnish · Pc titanium tarnish · Pc titanium tarnish · Pc titanium white octane titanium tarnish · Pc columbia titanium jacket titanium tarnish titanium flash mica · Pc tionet thinkpad x1 titanium

    ReplyDelete

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Blog Archive

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos