ដុនបូស្កូកែប: ការឆ្លងឆ្នាំសកលវាមិនមែនជាប្រពៃណីខ្មែរនោះទេ ប៉ុន្ដែដើម្បីភាពសប្បាយរីករាយទាំងអស់គ្នាជាមួួយជាតិសាស្ដ្រដ៏ទៃទៀតនោះខ្មែរយើងក៏អាចធ្វើបានដែរ ដើម្បីឲ្យជនបរទេសដែលចូលមកស្នាក់នៅ និងអ្នកទេសចរណ៌នៅកម្ពុជាបានរីករាយក្នុងឆ្នាំសកលផងនោះ។
ជាក់ស្ដែង នៅយប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ២០១៥ សាលាបច្ចេកទេសដុនបូស្កូកែប បានធ្វើពិធីឆ្លងឆ្នាំសកល២០១៥ឈានចូលឆ្នាំ ២០១៦ ដែលស្ថិតនៅក្នុងបរិវេណសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបនេះតែម្ដង ដែលមានទីតាំងនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ក្រោមការរៀបចំពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលាទាំងអស់ ហើយមានការប្រគុំតន្ដ្រី ការសម្ដែងរឿង កំប្លែងខ្លីៗពី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ការចាប់ឆ្នោតផ្សងសំណាង និងបាញ់កាំជ្រួចជាច្រើនគ្រាប់ ដើម្បីអបអរអំឡុងពេលរាប់ថយក្រោយ(Countdown) ពេលដល់ម៉ោងឈានចូលឆ្នាំ ២០១៦។ ហើយសាសាបច្ចេកទេស ដុន បូស្កូ ខេត្តកែប នឹងរៀបចំធ្វើពិធីឆ្លង ឆ្នាំនេះជាបន្ដទៀត នៅឆ្នាំខាងមុខឲ្យកាន់តែមានភាពអធឹកអធមថែមទៀត។

/>
/>