Thursday, December 31, 2015

ខេត្តកែបៈ នៅព្រឹកថ្ងៃទី៣១ ធ្នូ ២០១៥ មានការប្រកួតបង្ហោះខ្លែងមួយនៅមុខសាលាខេត្តកែប ដែលមានការចូលរួមគាំទ្រពីមន្ដ្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋសិស្សានុសិស្សនៅខេត្តនេះតែម្ដង។ ហើយមានការប្រកួតខ្លែងជាច្រើនប្រភេទដោយមានការចូលរួមគ្រប់ស្ថាប័ន សាលារៀន មន្ទីអប់រំ និងប្រជាពលរដ្ឋផ្ទាល់ដែលចូលចិត្តលេងខ្លែងនារដូវហេមន្ដរដូវ  ក៏បានធ្វើខ្លែងមកចូលរួមបង្ហោះក្នុងពិធីនោះយ៉ាងច្រើនផងដែរ។
ដើម្បីចូលរួមថែរក្សាមរតកវប្បធម៌ខ្មែរ បង្កើតភាពសប្បាយរីរាយ និងអបអរសាទរទីក្រុងស្អាត លើកកម្ពស់វិស័យទេសចរណ៌ ជាតិ និងអន្ដរជាតិដើម្បីឲ្យមកចូលទស្សនាក្នុងទឹកដីកែប។  ហើយអី្វដែលគួរឲ្យចាប់អារម្មណ៌ជាងគេនោះ គេឃើញមានខ្លែង ឯកជាច្រើន ដែលមានប្រវត្តិដ៏យូរលង់ណាស់មក ហើយ។ ខ្លែងប្រភេទនេះវាមានឯកនៅពីលើក្បាល ហើយវាបានបណ្លឺសម្លេងយ៉ាងពីរោះពីលើអាកាសធ្វើឲ្យអ្នកទស្សនាទាំងអស់គយគន់វាឥតឈប់។ សាលា ខេត្តកែបនឹងធ្វើពិធីបង្ហោះខ្លែងនេះជារៀងរាល់ឆ្នាំ ហើយពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានអ្នកមកចូលរួមប្រ កួតកាន់តែច្រើន ស្ដែងឲ្យឃើញថា យុវជននិងមនុស្សគ្រប់វ័យទាំងអស់ចូលចិត្ដនិងស្រលាញ់ការបង្ហោះខ្លែង នេះ។

0 comments:

Post a Comment

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos