Thursday, December 31, 2015

ដុនបូស្កូកែប:  ការឆ្លងឆ្នាំសកលវាមិនមែនជាប្រពៃណីខ្មែរនោះទេ ប៉ុន្ដែដើម្បីភាពសប្បាយរីករាយទាំងអស់គ្នាជាមួួយជាតិសាស្ដ្រដ៏ទៃទៀតនោះខ្មែរយើងក៏អាចធ្វើបានដែរ ដើម្បីឲ្យជនបរទេសដែលចូលមកស្នាក់នៅ និងអ្នកទេសចរណ៌នៅកម្ពុជាបានរីករាយក្នុងឆ្នាំសកលផងនោះ។
ជាក់ស្ដែង នៅយប់ថ្ងៃទី31 ខែធ្នូ  ឆ្នាំ២០១៥ ​ សាលាបច្ចេកទេសដុនបូស្កូកែប  បានធ្វើពិធីឆ្លងឆ្នាំសកល២០១៥ឈានចូលឆ្នាំ​ ២០១៦ ដែលស្ថិតនៅក្នុងបរិវេណសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបនេះតែម្ដង ដែលមានទីតាំងនៅ​ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ក្រោមការរៀបចំពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ និងគណៈគ្រប់គ្រងសាលាទាំងអស់ ហើយមានការប្រគុំតន្ដ្រី ការសម្ដែងរឿង កំប្លែងខ្លីៗពី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ការចាប់ឆ្នោតផ្សងសំណាង និងបាញ់កាំជ្រួចជាច្រើនគ្រាប់ ដើម្បីអបអរអំឡុងពេលរាប់ថយក្រោយ(Countdown) ពេលដល់ម៉ោងឈានចូលឆ្នាំ ២០១៦។ ហើយសាសាបច្ចេកទេស​ ដុន បូស្កូ ខេត្ត​កែប នឹងរៀបចំធ្វើពិធីឆ្លង ឆ្នាំនេះជាបន្ដទៀត​ នៅឆ្នាំខាងមុខឲ្យកាន់តែមានភាពអធឹកអធមថែមទៀត។

0 comments:

Post a Comment

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos