នៅព្រឹកថ្ងៃទី១៩ ធ្នូ ២០២៥ គណៈអភិបាលខេត្តកែប បានប្រារព្ធពិធីកែបសំអាតកែបជាលើកទី៣ នៅបរិវេន មុខរូបសំណាក់ស្ដេចកន ជិតផ្សារក្ដាម។ ដោយមានការចូលរួមពីឯកឧត្តម កែន សត្ថា ជាអភិបាល ខេត្តកែប និង បវរកញ្ញា ប្រទេសជប៉ុនចំនូន៣រូប ព្រមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋខេត្តកែបជាច្រើន។ ពិធីនេះក៏មានការសម្ដែងនិងមតិយោបល់ពីបវរកញ្ញពីប្រទេសជប៉ុនផងដែរ។
កែប សំអាតកែបនេះ ធ្វើឡើងដើម្បីសំអាតទីក្រុងកែប និង សំរាមដែលចោលនៅមាត់សមុទ្រ ដែលអាច បង្ករឲ្យមានភាពកង្វក់ដល់បរិស្ថាន អាកាសធាតុ ខ្សាច់នៅតាមមាត់ឆ្នេរ និងក្នុងសមុទ្រ។ ពិធីនេះចាប់ផ្ដើមពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១១:០០ ព្រឹក។ ដោយចាប់ពីផ្សារក្ដាម ទៅត្បូងតាមមាត់ទឹក រហូតដល់ឆ្នេរស្រីស និងមួយទៀតចាប់ពីផ្សាក្ដាមដដែល ទៅកើតតាមរង្វង់មូលដៃដប់តាមផ្លូវជាតិលេខ៣៣ ទៅដល់ឆ្នេរស្រីសដូចគ្នារួចបន្ដទៅដល់សាលាខេត្តកែបដើម្បីធ្វើមតិសំណេះសំណាលពីពី ឯកឧត្តម កែន សត្ថា និង ភ្ញៀវកិត្ដិយស ពីប្រទេសជប៉ុនដើម្បីបិទកម្មវិធី។

0 comments:
Post a Comment