លោក Ricardo Pérez-Solero Llosa ជាភ្នាក់ងាររបស់ក្រុមហ៊ុនសារព័ត៍មាន EFE Agency News គាត់បានមកផ្ដល់បទពិសោធន៌និងធ្វើបទបង្ហាញដល់សិស្សនិស្សិតផ្នែកទំនាក់ទំនងសង្គម នៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ២០១៥នេះ។ គាត់បានបង្ហាញពីការធ្វើការរបស់ស្ថាប័ន EFE Agency News និង របៀបធ្វើព័ត៍មានជាអត្ថបទ រូបភាព វីដេអូ ការសរសេរព័ត៍មានដោយវិជ្ជាជីវៈ
ព្រមទាំងពន្យល់អ្វីទៅជាសារព័ត៍មានឯករាជ្យ បែបបទដំណើរការយកព័ត៍មាន ការនិយាយជាសាធារណៈ របៀបធ្វើព័ត៍មានទាន់ហេតុការ ការឆ្លើយឆ្លងព័ត៍មាន ការធ្វើទំនាក់ទំនងជាមួយអ្នកដ៏ទៃ ការធ្វើបច្ចុប្បន្នភាពព័ត៍មានតាមអ៊ិនធើណេត។ ក្នុងឱកាសនោះផងដែរ អាចធ្វើឲ្យសិស្សយល់បានច្រើនពីសារៈប្រយោជន៍នៃសារព័ត៍មាន ការធ្វើការរបស់អ្នកកាសែតដើម្បីឲ្យក្លាយជាអ្នកកាសែតដ៏ពូកែនិងប្រកបដោយក្រមសីលធម៌ក្នុងបណ្ដាញទំនាក់ទំនងនៅលើប្រព័ន្ធអនឡាញ ទូរទស្សន៍វិទ្យុ...។

0 comments:
Post a Comment