នៅទីបំផុតប្រជាជនអង់គ្លេសបានសម្រេចចិត្តចាកចេញពីសហភាពអឺុរ៉ុបដោយលទ្ធផលបោះឆ្នោតប្រជាមតិដែលបានប្រកាសកាលពីពេលថ្មីៗនេះការសម្រេចចិត្តនេះបានធ្វើឲ្យអង់គ្លេសក្លាយជាប្រទេសទីមួយដែលដើរចេញពីអឺរ៉ុប
និងជាគំរូរដែលធ្វើឲ្យប្រទេសដ៏ទៃទៀតដើរចេញតាមអង់គ្លេសដែរ
ដើម្បីធ្វើប្រជាមតិបោះឆ្នោតដើម្បីដើរចេញពីសហភាពអឺុរ៉ុបផងដែរ។
អង់គ្លេសនិងអឺរ៉ុបបានរួមរស់ជាមួយអស់រយៈពេល៤៣ឆ្នាំ រកស៊ីរួមគ្នាមានទីផ្សារតែមួយ ជ្រកក្រោមដំបូលអឺរ៉ុបរួមតែមួយ ប្រៀបដូចគ្រួសារតែមួយ តែពេលនេះត្រូវលែងលះគ្នា ដូច្នេះពេលចរចាបែកគ្នា ក៏ត្រូវការប្រើពេលយូរ ជាពិសេសការចរចាស្តីពីទីផ្សារអឺរ៉ុបតែមួយ។ ក្រសួងការប្រទេសអង់គ្លេសធ្លាប់បានប្រកាសរួចហើយថា
ការចរចាបែបនេះ អាចនឹងត្រូវការពេលវេលាជាច្រើនឆ្នាំ
ឆ្លងទសវត្សរ៍ផងក៏ថាបាន។
អង់គ្លេសចូលជាសមាជិកក្នុងរង្វង់សហគមសេដ្ឋកិច្ចអឺរ៉ុប
(EEE) ដើម្បីអាចមានសិទ្ធិពេញលេញចូលប្រលូកក្នុងទីផ្សារអឺរ៉ុបតែមួយបាន។ ប៉ុន្តែត្រូវមានលក្ខខណ្ឌ
ដោយត្រូវគោរពច្បាប់របស់អឺរ៉ុប
មានជាអាទិ៍ចរាចរណ៍សេរីរបស់បុគ្គលនិងទ្រព្យ- ត្រូវបង់វិភាគទានឱ្យអឺរ៉ុប
និងមិនអាចទាញចំណេញពីកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីអឺរ៉ុបចំនួន៥០ ព្រមទាំងគ្មានបោះឆ្នោតបញ្ចេញមតិដូចសមាជិកសហភាពអឺរ៉ុបផ្សេងទៀតឡើយ។ ករណីនេះ អឺរ៉ុបកំពុងអនុវត្តជាមួយន័រវែស
សព្វថ្ងៃ។ ប៉ុន្តែន័រវេសមានទំហំសេដ្ឋកិច្ចតូច ការអនុវត្តតាមបញ្ជាអឺរ៉ុបអាចប្រព្រឹត្តទៅដោយស្រួល
ឯចំណែកអង់គ្លេសជាប្រទេសធំ
ធ្លាប់មានការសម្រេចចិត្ត និងខ្ទាស់សេចក្តីសម្រេចចិត្តមួយចំនួនធំកាលនៅជាសមាជិកអឺរ៉ុប។


អត់យល់ពីចំណងជើងនេះ(អង់គ្លេសលែងលះចេញពីសហភាពអឺរ៉ុប)
ReplyDeleteលាលែង= អង់គ្លេសបានដើរចេញពីសហភាពអឺរ៉ុប
Delete