Sunday, February 25, 2018

កាលពីថ្ងៃព្រហស្បតិ៍ អង្គការលើកលែងទោសអន្តរជាតិ បានដាក់លោក រ៉ូឌ្រីហ្គោ ឌូថើតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ស្ថិតនៅក្នុងចំណោមមេដឹកនាំពិភពលោក ដែលអនុវត្តន៏ការគោរពសិទ្ធិមនុស្សនោះ មិនបានល្អជាទីបំផុត នេះជារយៈពេល២ឆ្នាំជាប់គ្នាហើយ របស់លោក រ៉ូឌ្រីហ្គោ នៅពេលអង្គការលើកលែងទោសអន្ដរជាតិ ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការលើកលែងទោសអន្តរជាតិ បានដាក់ឈ្មោះប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូថើតេ Rodrigo Duterte អោយស្ថិតនៅក្នុងចំណោម

មេដឹកនាំពិភពលោក ដែលអនុវត្តន៍ការគោរពសិទ្ធមនុស្សមិនបានល្អជាទីបំផុត។

នេះជាការជាប់ឈ្មោះនៅក្នុងបញ្ជីជាមេដឹកនាំ ដែលគោរពសិទ្ធមនុស្សមិនបានល្អ ២ឆ្នាំជាប់គ្នា ហើយរបស់

ប្រធានាធិបតីហ្វីលីពីនរួបនេះ។ អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងថា ការចាត់ឈ្មោះលោករ៉ូឌ្រូហ្គោ ឌូថើតេ នៅក្នុងបញ្ជីមេដឹកនាំពិភពលោក ដែលអនុវត្តន៍ការគោរពសិទ្ធមនុស្សមិនបានល្អជាទីបំផុត ក៏ព្រោះថា ហ្វីលីពីនមានបញ្ហា យុទ្ធនាការបង្ក្រាបគ្រឿងញៀន

របស់លោកប្រធានាធិបតីហ្វីលីពីន ដែលបង្កអោយកើតមានការសម្លាប់មនុស្ស និងវិធានការបិទគេហទំព័រសារពត៌មានដែលបានរិះគន់ដល់សង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតិហ្វីលីពីនរូបនេះ៕


Saturday, February 24, 2018

ប្រធានាធិបតី​បារាំង​ លោក​ម៉ាក្រុង​ បាន​ផ្ញើសារ​រំលែក​ទុក្ខ​ជូន​ក្រុមគ្រួសារ​ទាហាន​បារាំង​២​នាក់​ ដែល​​ស្លាប់​ពេល​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​ក្នុងនាម​ជា​កងរក្សា​សន្តិភាព,​ ហើយ​​ទទួល​រង​ការ​​វាយ​ឆ្មក់​​​ពី​សំណាក់ពួក​ឧទ្ទាម​​ពេល​ពួកគេ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​។
លោក​ម៉ាក្រុង​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកកាសែត​ថា​ លោក​សូម​សម្ដែង​មរណទុក្ខ​ដ៏​សែន​ក្រៀម​ក្រំ​បំផុត​ជូន​ចំពោះ​ក្រុម​គ្រួសារ​យោធិន​ពលី​ជីវិត​ទាំង​២​រូប​ដែល​ទទួល​មរណភាពកាលពី​ព្រឹកមិញ​នៅ​ប្រទេស​ម៉ាលី ដែល​​ស្ថិត​នៅ​ទ្វីប​អាហ្វ្រិកភាគ​ខាង​លិច។ សូមបញ្ជាក់ថា​​នៅ​ពេល​បច្ចុប្បន្ន​នេះ កងរក្សា​សន្តិភាព​​របស់​បារាំង​​​៤​ពាន់​នាក់​កំពុង​ឈរ​ជើង​នៅ​តំបន់​មួយ​នៃ​ប្រទេស​ម៉ាលី ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុលនិយម​។ បារាំង​ចាប់​ផ្ដើម​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​ម៉ាលី​ជា​លើក​ដំបូង​កាលពី ​ឆ្នាំ​​២០១៣​ ដើម្បី​បោស​សម្អាត​ពួក​ភេរវកម្ម​ដែល​ងើ​ប​បះបោរ​ ដើម្បី​​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ម៉ាលី​៕​
ប្រភព ៖ https://ph.news.yahoo.com/2-french-soldiers-killed-mali-mine-blast-154011091.html
លោក​ដូណាល់ត្រាំ​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​ប្រហារ​យ៉ាង​អនាធិបតេយ្យ​ថា​ប្រសិនបើ​ទៅ​ថ្ងៃ​មុខ អាជ្ញាធរ​ផ្ដល់​សិទ្ធិ​ឲ្យ​គ្រូ​បង្រៀន​​កាន់​កាំភ្លើង​ខ្លី​ ប្រហែល​ជា​គ្មាន​ករណី​បាញ់​ប្រហារ​នៅ​ក្នុង​សាលា​រៀន​តទៅ​ទៀត​ទេ​។ លោក​ថ្លែង​បែប​នេះ​បន្ទាប់​ពី​មាន​​ការ​​បាញ់​ប្រហារ​​សម្លាប់​មនុស្ស​១៧​នាក់​នៅ​រដ្ឋ​ផ្លរីដា​​កាលពី​សប្ដាហ៍​មុន​​។​
ក្នុង​ឱកាស​​ជួប​សំណេះ​សំណាល​ជាមួយ​សិស្ស​ដែល​រងគ្រោះ​ដោយសារ​ការ​បាញ់​ប្រហារ​នៅ​រដ្ឋផ្លរីដា, លោក​ដូណាល់ត្រាំ​​ថ្លែង​ថា​មុន​ពេល​បាញ់​ប្រហារ​នោះ បើ​គ្រូបង្រៀន​​មាន​កាំភ្លើង​នៅ​ក្នុង​ដៃ​ ប្រហែល​ជា​​ជន​ដៃ​ដល់​គ្មាន​ឱកាស​បាញ់​ប្រហារ​ដល់​ថ្នាក់​នេះ​ទេ​។​ លោក​ក៏​សូម​ទទួល​ស្គាល់​ថា​​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​គ្រូប​ង្រៀន​កាន់​កាំភ្លើង​បែប​នេះ​​ប្រហែល​ជា​ករណី​ប្លែក​បន្តិច​ដែរ​។ ​នៅទី​បញ្ចប់​ លោក​សន្យា​ថា​នឹង​តាមដាន​ប្រវត្តិ​សាវតារ​ និង​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ករណី​បាញ់​ប្រហារ​នេះ​ ហើយ​លោក​ក៏​សង្កត់​ធ្ងន់​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​សិស្ស​ ដើម្បី​ជៀស​វាង​ករណី​នេះ​​ទៅ​ថ្ងៃ​អនាគត​៕​​
ប្រភព ៖ https://www.theguardian.com/us-news/video/2018/feb/21/trump-says-arming-teachers-with-concealed-weapons-could-prevent-school-massacres-video

កូរ៉េខាងជើង​នឹង​បញ្ជូន​គណៈ​ប្រតិភូ​មួយ​ក្រុម​​​​ទៅ​​​កូរ៉េខាងត្បូង​ ដើម្បី​ចូលរួម​ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​​​​នា​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​។ គណៈ​ប្រតិភូ​នេះ​នឹង​​​ធ្វើ​ដំណើរ​ដោយ​រថយន្ត​កាត់​ព្រំដែន​ ហើយស្នាក់នៅ​កូរ៉េខាងត្បូង​រយៈ​ពេល​​៣​ថ្ងៃ​ មុន​នឹង​វិល​ត្រឡប់​ទៅ​មាតុភូមិ​របស់​ខ្លួន​វិញ​​​។ ​ខាង​លើ​​នេះ​ជា​ការ​អះអាង​របស់​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូរ៉េ​។​

គណៈ​ប្រតិភូ​កូរ៉េខាងជើង​​លើក​នេះ​​ដឹកនាំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ ដែល​មាន​តួនាទី​ជា​អ្នក​ទទួលបន្ទុក​ខាង​កិច្ច​ការ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​ និង​កូរ៉េខាង​ត្បូង​។ ​​​​​លោក​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​​​ប្រធានាធិបតីកូរ៉េខាងត្បូង​នៅក្នុង​ឱកាសនោះ​ផងដែរ​​។ ​ដំណើរ​ទស្សនកិច្ច​​នេះ​​ក៏​កើត​ឡើង​ដំណាល​គ្នា​​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៀត​របស់​សហរដ្ឋ​អាមេរិក​ ដឹកនាំ​ដោយ​កូន​ស្រី​របស់​លោក​ដូណាល់ត្រាំ​ទៅ​កូរ៉េខាងត្បូង​​​។ ​ដូច្នេះ គេមិន​ទាន់​ដឹង​ថា​គណៈ​ប្រតិភូ​ទាំង​២​ក្រុម​នេះ​នឹង​ជួប​គ្នា​​ឬ​យ៉ាង​ណា​នោះ​ទេ​​៕
ប្រភព ៖ https://www.reuters.com/article/us-olympics-2018-northkorea/north-korea-to-send-delegation-to-olympics-closing-ceremony-meet-south-koreas-moon-idUSKCN1G60DL

រដ្ឋាភិបាល​ជប៉ុន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​ដែល​សម្រេច​ឲ្យ​ជប៉ុន​ឈ្នះ​ក្ដី​​ពាក់​ព័ន្ធនឹង​វិវាទ​ពាណិជ្ជកម្ម​​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​។​ ជប៉ុន​​បាន​​ដាក់​ពាក្យ​ប្ដឹង​ ​បន្ទាប់ពី​​​កូរ៉េខាងត្បូង​​​ហាម​​​​​នាំ​​​​ចូល​កសិផល​ និង​គ្រឿង​សមុទ្រ​​​មួយ​ចំនួន​​ពី​ប្រទេស​ជប៉ុន​ ដោយ​សារ​តែ​គេ​​​​​សង្ស័យ​ថា​​ទំនិញ​ទាំង​នោះ​​មាន​សារធាតុ​វិទ្យុស​កម្ម​។​​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​​​សង្ឃឹម​ថា​​បន្ទាប់​ពី​ស្ដាប់​សេចក្ដីសម្រេច​នេះ​រួច​ហើយ​, ​កូរ៉េខាង​ត្បូង​នឹង​​ផ្លាស់​ប្ដូរ​គោល​ជំហរ​របស់​ខ្លួន​​។ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​ទទួល​ស្គាល់ថា​​​កូរ៉េខាងត្បូង​ដាក់​បម្រាម​លើ​ទំនិញ​របស់​ជប៉ុន​កាលពី​មុន​នេះ គឺ​ជា​ការ​សម​ហេតុផល​។ ប៉ុន្តែ​បើ​កូរ៉េខាងត្បូង​នៅ​តែ​អនុវត្ត​របៀប​នេះ​ទៀត​ វា​ជា​ការ​រំលោភ​លើ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។ ​កូរ៉េខាងត្បូង​​​​​​​ហាម​នាំ​ចូល​គ្រឿង​​សមុទ្រ​ពី​ប្រទេស​ជប៉ុន​​ បន្ទាប់ពី​មាន​ហេតុការណ៍​ឆេះ​រោង​ចក្រ​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស៊ីម៉ា​​​កាលពី​ឆ្នាំ២០១១ ដែល​បណ្ដាល​ឲ្យ​សារធាតុ​វិទ្យុសកម្ម​ហូរ​ចូល​ទឹក​សមុទ្រ​ ហើយ​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​របស់​សត្វ​សមុទ្រ​​​៕


កូន​ស្រី​លោក​ដូណាល់ត្រាំ​ ​​លោកស្រី​​​អ៊ីវ៉ាន់​កា.​ត្រាំ​(Ivanka Trump) បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េខាងត្បូង​នៅរសៀល​នេះ ដើម្បី​ត្រៀម​ចូល​រួម​ពិធី​​បិទ​បញ្ចប់​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ព្យុងឆាង​នាថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ​​។ ការ​អញ្ជើញ​ទៅ​កូរ៉េខាង​ត្បូង​​​លើក​នេះ​ក្នុង​នាម​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​សេតវិមាន​ និង​ជា​​ទីប្រឹក្សា​​​របស់​លោក​ដូណាល់ត្រាំ​។​

ថ្លែង​ប្រាប់​អ្នក​កាសែត​​ពេល​ទៅដល់​ព្រលាន​យន្តហោះ​កូរ៉េខាងត្បូង,​ ​លោកស្រី​​​អ៊ីវ៉ាន់កា.ត្រាំ​​គូស​បញ្ជាក់ថា​​​​ទស្សនកិច្ច​របស់​លោកស្រី​​មាន​​គោលដៅ​២​យ៉ាង-​ ទី១​ដើម្បី​​លើក​ទឹក​ចិត្ត​​​កីឡាករ​សហរដ្ឋ​អាមេរិក​​ និង​ទី២​ ដើម្បី​បង្ហាញ​ថា​ប្រទេស​យើង​ទាំង​២​នៅ​តែ​មាន​សម្ព័ន្ធ​ភាព​រឹង​មាំ​ជានិច្ច​។​ តាម​ពិត ដំណើរ​ទស្សនកិច្ច​នេះក៏​​ជួន​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៀត​របស់​កូរ៉េខាងជើង​ផ​ងដែរ​ដឹកនាំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​របស​គណៈ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កូរ៉េ​​​៕​ ​


នាយករដ្ឋមន្ត្រី​កាណា​ដា លោក​ចាស្ទីន.ទ្រូដូ​ ​ត្រូវ​បាន​ទទួលស្វាគមន៍​យ៉ាង​កក់​ក្ដៅបំផុត​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ក្នុង​ឱកាស​ដែល​លោក​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​រយៈ​ពេល​៨​ថ្ងៃ​នៅ​ទីនោះ​​។ តាមគម្រោង ​ថ្នាក់ដឹកនាំ​ទាំង​២​នឹង​ពិភាក្សា​លើ​បញ្ហា​​សំខាន់ៗ​​​ និង​​​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​មួយ​ចំនួន​​ផង​ដែរ​។​
លោក​ទ្រូដូ​​អញ្ជើញ​ទៅ​ប្រទេស​ឥណ្ឌា​លើក​នេះ​រួម​ជាមួយ​ក្រុម​គ្រួសារ​ និង​​បាន​ដើរ​ត្រួត​ពល​​នៅ​​ទីលាន​ប្រធានាធិបតី​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​អង់គ្លេស​។ ​​លោក​ចង់​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ឥណ្ឌា និង​កាណាដា​​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។ លោក​ទ្រូដូ​ក៏​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មហា​បុរស​របស់​ឥណ្ឌា លោក​មហាត្មះ​គន្ធី​​​ ដែល​បាន​ធ្វើ​ពលិកម្ម​​​ដើម្បី​សេរីភាព​។​​ ​ថ្នាក់ដឹកនាំ​​ទាំង​២​​​នឹង​​ពិភាក្សា​​​អំពី​​វិស័យ​ការពារ​ជាតិ​ និង​សេដ្ឋកិច្ច​​​ជាតិ​​​នា​ពេល​បន្តិច​ទៀត​នេះ​​៕​
ប្រភព ៖ https://www.youtube.com/watch?v=mmDmGeu-OdA
នគរបាល​ជប៉ុន​ចាប់​ខ្លួន​បុរស​២​នាក់កាល​ពី​ព្រឹកមិញ​​ ​ពីបទ​​​​​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់​ទៅលើ​ទីស្នាក់ការ​កណ្ដាល​របស់​សមាគម​មួយ​​​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​​កូរ៉េខាងជើង​​។ ​រហូតមក​ដល់ពេលនេះ គេមិនទាន់​ដឹង​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​បាញ់​បោះ​យ៉ាង​អនាធិបតេយ្យ​​ខាង​លើ​នេះ​ទេ​ ព្រោះ​សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​​​។​

សាក្សី​នៅ​កន្លែង​កើត​ហេតុ​រៀប​រាប់​ថា​បុរស​ទាំង​២​នាក់​នោះ​​បើក​ឡាន​ទៅ​ឈប់​នៅ​ក្បែរ​ទីស្នាក់ការ​សមាគម​កូរ៉េខាងជើង​តាំង​ពី​​ម៉ោង​៤​ភ្លឺ,​ រួច​ហើយ​គ្នា​គេ​ម្នាក់​ដក​កាំភ្លើង​បាញ់​​នៅ​ច្រក​ទ្វារ​ចូល​។ ​ក្នុង​ស្ថានភាព​នេះ, ​នគរបាល​ដែល​ឈរ​ជើង​​នៅ​ក្បែរ​នោះ​​ក៏​ចុះ​ចាប់​ខ្លួន​ជន​ដៃដល់​និង​បក្ស​ពួក​របស់​ពួក​គេ​ជា​បន្ទាន់​ ពី​បទ​​​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​​។ ​​សូម​បញ្ជា​ក់​ថា​ករណី​បាញ់​ប្រហារ​បែប​នេះ​កម្រ​នឹង​កើត​មាន​ណាស់​នៅ​ប្រទេស​ជប៉ុន​ ព្រោះ​​​ជប៉ុន​មាន​ច្បាប់​តឹង​រ៉ឹង​បំផុត​ចំពោះ​ការ​​កាន់កាប់​​កាំភ្លើង​៕​

មាន​ហេតុការណ៍​​បាក់​ដី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​លើ​កោះ​ជ្វា​នៃ​​ប្រទេស​ឥណ្ឌូណេស៊ី​ ​បណ្ដាល​ឲ្យ​​មនុស្ស​យ៉ាង​តិច​៧នាក់​​ស្លាប់ និង​​១៣នាក់​ទៀត​បាត់​ខ្លួន មិន​ដឹង​ថា​ស្លាប់​ឬរស់​នៅ​ឡើយ​ទេ​​។ ​​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ខិត​ខំ​ស្វែងរក​អ្នក​បាត់​ខ្លួន​ទាំង​យប់​​ដើម្បី​ជួយ​សង្គ្រោះ​ឲ្យ​ទាន់​ពេល​វេលា​, ពុំនោះ​ទេ គេ​សង្ឃឹម​តិច​ណាស់​ថា​​ពួក​គេ​​​អាច​នៅ​រស់រាន​មាន​ជីវិត​។​
អ្នក​នាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រាប់​ថា​ទោះបី​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ខិត​ខំ​យ៉ាងណា ​ក៏​មិន​សូវ​ ជោគ​ជ័យ​ប៉ុន្មាន​ដែរ ដោយសារ​តែ​​ពួក​គេ​​​​ជួប​នឹង​ឧបសគ្គ​ជា​ច្រើន។​ ​ឧទាហរណ៍​ ​ពេល​នេះ​កំពុង​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​​​ ធ្វើ​ឲ្យ​សណ្ឋាន​ដី​មួយផ្នែក​ធំ​នៅ​តំបន់​នោះ​​ចេះ​​តែ​បាក់​​​ច្រើន​ឡើង​​​​ៗ។ ​​​ចំណុច​មួយ​ទៀត​ ​​​ដោយ​សារ​ដី​ល្បាប់​​ហូរ​ធ្លាក់​ពី​តំបន់​ខ្ពស់​ៗ​ច្រើន​ពេក រហូត​ដល់​កម្រាស់​​​៥​ម៉ែត្រ​​ទៅ​​​២០​ម៉ែត្រ​។​ ​​ឥណ្ឌូណេស៊ី​ឧស្សាហ​ជួប​ប្រទះ​ហេតុការណ៍​បាក់​ដី​ជា​ញឹក​ញាប់​​នៅ​ពេល​​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​​ ព្រោះ​ការ​កាប់​បំផ្លាញ​​​ព្រៃ​ឈើ​​ធ្វើ​ឲ្យ​ដី​គ្មាន​ដើម​ឈើ​សម្រាប់​ទប់​ទល់​នឹង​ការ​ហូរ​ច្រោះ​របស់​ទឹក​​​៕​
ប្រភព ៖ http://www.presstv.com/Detail/2018/02/24/553389/Indonesia-7-dead-13-missing-following-landslide
មាន​ហេតុការណ៍​ផ្ទុះគ្រាប់បែក​​ផ្ទួន​ៗ​គ្នា​​២គ្រាប់​នៅ​​ប្រទេស​សូម៉ាលី​, បណ្ដាល​ឲ្យ​មនុស្ស​១៨​នាក់​ស្លាប់​ និង​​២០នាក់​ទៀត​​រង​របួស​។​ ក្រោយ​​ពេល​កើត​មាន​ហេតុការណ៍​នេះ​បាន​បន្តិច​,​ ក្រុម​​​អាល់សាបាប​ (al Shabaab) ​ដែល​​ជា​ក្រុម​ភេរវកម្ម​ និង​ជា​ចលនា​ប្រដាប់​អាវុធ​​ ដែល​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ជា​យូរ​មក​ហើយ​ បាន​ប្រកាស​​​ថា​នេះ​ស្នាដៃ​របស់​​ខ្លួន​។
គេ​ឃើញ​ផ្សែង​គ្រាប់​បែក​ហោះ​ហើរ​យ៉ាង​ខ្មៅ​ងងឹត​ទៅ​លើ​អាកាស​។​ ​នគរបាល​​ប្រាប់​​​ថា​គ្រាប់​​បែក​ទី១​​ផ្ទុះ​ឡើង​ បន្ទាប់ពី​ភេរវជនបើក​ឡាន​ទៅ​ឈប់​នៅ​​ជិត​​ប៉ុស្តិ៍​ឆែក​ឆេរ​មួយ​កន្លែង​ ហើយ​ដក​កាំភ្លើង​បាញ់​រះ​ទៅលើ​កង​សន្តិសុខ​ដែល​ឈរ​ជើង​នៅ​ទីនោះ។ ​​ក្រោយពេល​បាញ់​តដៃ​គ្នា​មួយ​ប្រាវ​, កង​សន្តិសុខ​​បាន​បាញ់​សម្លាប់​​​ពួក​ភេរវជន​​​៥​នាក់​​​​។ ក្រោយមក​ ក៏​មាន​​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​​មួយ​គ្រាប់​ទៀត​ ដែល​​គេ​​​បង្កៃ​ទុក​ចោល​នៅ​មុខ​សណ្ឋាគារ​មួយ​​​ស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិមាន​ប្រធានាធិបតី​​។ គេ​គិត​ថា​ចំនួន​អ្នក​ស្លាប់​អាច​​​ច្រើន​ជាង​នេះ ​ព្រោះ​អ្នក​ខ្លះ​​មិន​អាច​ស៊ូទ្រាំ​នឹង​មុខ​របួស​បាន​ទេ​​​៕







ប្រភព ៖ https://www.reuters.com/article/us-somalia-blast/two-car-bombs-explode-in-somali-capital-and-kill-18-people-idUSKCN1G720U
Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Blog Archive

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos