Saturday, February 24, 2018
8:43 AM
I love Cambodia
ព័ត៌មាន
No comments
រដ្ឋាភិបាលជប៉ុនបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គការពាណិជ្ជកម្មពិភពលោកដែលសម្រេចឲ្យជប៉ុនឈ្នះក្ដីពាក់ព័ន្ធនឹងវិវាទពាណិជ្ជកម្មរវាងជប៉ុន
និងកូរ៉េខាងត្បូង។ ជប៉ុនបានដាក់ពាក្យប្ដឹង បន្ទាប់ពីកូរ៉េខាងត្បូងហាមនាំចូលកសិផល
និងគ្រឿងសមុទ្រមួយចំនួនពីប្រទេសជប៉ុន ដោយសារតែគេសង្ស័យថាទំនិញទាំងនោះមានសារធាតុវិទ្យុសកម្ម។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនសង្ឃឹមថាបន្ទាប់ពីស្ដាប់សេចក្ដីសម្រេចនេះរួចហើយ,
កូរ៉េខាងត្បូងនឹងផ្លាស់ប្ដូរគោលជំហររបស់ខ្លួន។ អង្គការពាណិជ្ជកម្មពិភពលោកទទួលស្គាល់ថាកូរ៉េខាងត្បូងដាក់បម្រាមលើទំនិញរបស់ជប៉ុនកាលពីមុននេះ
គឺជាការសមហេតុផល។ ប៉ុន្តែបើកូរ៉េខាងត្បូងនៅតែអនុវត្តរបៀបនេះទៀត
វាជាការរំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
កូរ៉េខាងត្បូងហាមនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន
បន្ទាប់ពីមានហេតុការណ៍ឆេះរោងចក្រនុយក្លេអ៊ែរនៅហ្វ៊ូគូស៊ីម៉ាកាលពីឆ្នាំ២០១១
ដែលបណ្ដាលឲ្យសារធាតុវិទ្យុសកម្មហូរចូលទឹកសមុទ្រ
ហើយជ្រាបចូលទៅក្នុងខ្លួនរបស់សត្វសមុទ្រ៕

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment