ប្រធានាធិបតីបារាំង
លោកម៉ាក្រុង បានផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារទាហានបារាំង២នាក់
ដែលស្លាប់ពេលបំពេញបេសកកម្មនៅប្រទេសម៉ាលីក្នុងនាមជាកងរក្សាសន្តិភាព,
ហើយទទួលរងការវាយឆ្មក់ពីសំណាក់ពួកឧទ្ទាមពេលពួកគេធ្វើដំណើរដោយរថយន្ត។
លោកម៉ាក្រុងថ្លែងនៅចំពោះមុខអ្នកកាសែតថា
លោកសូមសម្ដែងមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារយោធិនពលីជីវិតទាំង២រូបដែលទទួលមរណភាពកាលពីព្រឹកមិញនៅប្រទេសម៉ាលី
ដែលស្ថិតនៅទ្វីបអាហ្វ្រិកភាគខាងលិច។ សូមបញ្ជាក់ថានៅពេលបច្ចុប្បន្ននេះ
កងរក្សាសន្តិភាពរបស់បារាំង៤ពាន់នាក់កំពុងឈរជើងនៅតំបន់មួយនៃប្រទេសម៉ាលី
ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម។
បារាំងចាប់ផ្ដើមធ្វើអន្តរាគមន៍យោធានៅប្រទេសម៉ាលីជាលើកដំបូងកាលពី
ឆ្នាំ២០១៣ ដើម្បីបោសសម្អាតពួកភេរវកម្មដែលងើបបះបោរ
ដើម្បីដណ្ដើមអំណាចពីរដ្ឋាភិបាលម៉ាលី៕
ប្រភព ៖ https://ph.news.yahoo.com/2-french-soldiers-killed-mali-mine-blast-154011091.html
Saturday, February 24, 2018
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment