Saturday, February 24, 2018

កូរ៉េខាងជើង​នឹង​បញ្ជូន​គណៈ​ប្រតិភូ​មួយ​ក្រុម​​​​ទៅ​​​កូរ៉េខាងត្បូង​ ដើម្បី​ចូលរួម​ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​​​​នា​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​។ គណៈ​ប្រតិភូ​នេះ​នឹង​​​ធ្វើ​ដំណើរ​ដោយ​រថយន្ត​កាត់​ព្រំដែន​ ហើយស្នាក់នៅ​កូរ៉េខាងត្បូង​រយៈ​ពេល​​៣​ថ្ងៃ​ មុន​នឹង​វិល​ត្រឡប់​ទៅ​មាតុភូមិ​របស់​ខ្លួន​វិញ​​​។ ​ខាង​លើ​​នេះ​ជា​ការ​អះអាង​របស់​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូរ៉េ​។​

គណៈ​ប្រតិភូ​កូរ៉េខាងជើង​​លើក​នេះ​​ដឹកនាំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ ដែល​មាន​តួនាទី​ជា​អ្នក​ទទួលបន្ទុក​ខាង​កិច្ច​ការ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​ និង​កូរ៉េខាង​ត្បូង​។ ​​​​​លោក​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​​​ប្រធានាធិបតីកូរ៉េខាងត្បូង​នៅក្នុង​ឱកាសនោះ​ផងដែរ​​។ ​ដំណើរ​ទស្សនកិច្ច​​នេះ​​ក៏​កើត​ឡើង​ដំណាល​គ្នា​​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៀត​របស់​សហរដ្ឋ​អាមេរិក​ ដឹកនាំ​ដោយ​កូន​ស្រី​របស់​លោក​ដូណាល់ត្រាំ​ទៅ​កូរ៉េខាងត្បូង​​​។ ​ដូច្នេះ គេមិន​ទាន់​ដឹង​ថា​គណៈ​ប្រតិភូ​ទាំង​២​ក្រុម​នេះ​នឹង​ជួប​គ្នា​​ឬ​យ៉ាង​ណា​នោះ​ទេ​​៕
ប្រភព ៖ https://www.reuters.com/article/us-olympics-2018-northkorea/north-korea-to-send-delegation-to-olympics-closing-ceremony-meet-south-koreas-moon-idUSKCN1G60DL

0 comments:

Post a Comment

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Blog Archive

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos