ខេត្តកែប: នៅព្រឹកថ្ងៃទី២៣វិច្ឆិកា ២០១៥នេះ ខេត្តកែប បានធ្វើ ទិវាអនាម័យបរិស្ថានជាតិ សំអាតបរិស្ថាន និងសំរាមដែលចោលគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ តាមឆ្នេរសមុទ្រ ដែលស្ថិតនៅក្នុងក្រុងកែបទាំងមួល។ ដើម្បីរក្សាបាននូវសោភ័ណ្ឌភាពទីក្រុង និងអនាម័យបរិស្ថាន បង្កើនភ្ញៀវទេសចរណ៍ ចូលមកទស្សនាឲ្យកាន់តែច្រើនឡើង និងដើម្បីដាស់តឿន ស្មារតីយុវជន អាជីវករ សិស្ស និងពលរដ្ឋទំាងអស់ឲ្យចេះស្រលាញ់បរិស្ថាន កុំចោលសំរាមផ្ដេសផ្ដាស់ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់បរិស្ថានសង្គម និង ខូចសោភ័ណ្ឌភាពទីក្រុង។
ទិវានេះផងដែរក៏មានការចូលរួមពី ឯកឧត្តម កែន សត្ថា គណៈអភិបាលខេត្តកែប មន្រ្ដីពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើន។ ក្នុងកម្មវិធីនេះដែរក៏មានមតិ សំណេះសំណាល រវាង លោក ឯកឧត្តម កែន សត្ថា និង អ្នកចូលរួមផងដែរថា៖ ខេត្តកែប ជាខេត្ត មួយដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងមានភ្ញៀវទេសចរណ៍កើនឡើងរាល់ឆ្នាំ។ប្រសិន បរិស្ថាន កខ្វក់ មានក្លិនស្អុយ ខេត្តកែបយើង នឹងមានផលអវិជ្ជាមានដល់វិស័យទេសចរណ៍ជាមិនខាន។ ដូច្នេះ យើងត្រូវជួយគ្នាសំអាតបរិស្ថានដែលនៅជុំវិញខ្លួនឲ្យបានស្អាត និងសូមអរគុណដល់ការចូលទាំងអស់។ បន្ទាប់មកមន្ដ្រី សិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់បានបោសប្រមូលសំរាមដែលរប៉ាត់រប៉ាយទាំងនោះដាក់ថង់ប្លាស្ទិច ធុងសំរាម។ ហើយលោកឯកឧត្តមក៏មានមតិ ថ្លែង ចំពោះអ្នកចូលរួមទាំងអស់ ថតរូបជុំគ្នានិងរំសាយដើម្បីបញ្ចប់។





0 comments:
Post a Comment