Wednesday, November 25, 2015

នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៥នេះ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានបើកការដ្ឋានជួសជុលតារាងបាល់ទាត់ថ្មីមួយ ដែលស្ថិតនៅក្នុងសាលាបច្ចេកទេស  ដុនបូស្កូ  នេះតែម្ដងដែលមានបណ្ដោយពី​ជើងទៅត្បូងនិងជាប់ មាត់សមុទ្រ។ តារាងបាល់ទាត់នេះត្រូវបានឈូសឆាយ និងចាក់បំពេញដើម្បីឲ្យដីរាបស្មើ និងក្រាលស្មៅឲ្យស្របតាមលក្ខណៈស្ដង់ដា។
តារាងបាល់នេះធ្វើឡើងដើម្បីពង្រឹងវិស័យកីឡាដល់យុវជនកម្ពុជានៅក្នុងខេត្តកែប និងយុវជន ដុនបូស្កូ​ កម្ពុជា​ ជាពិសេសទៀតនោះវាជាកន្លែងមួយសម្រាប់ការប្រកួតកីឡាជាលក្ខណៈមិត្តភាព រវាងយុវជនដែលមកពីបណ្ដាខេត្តនានា​។  វិស័យបាល់ទាត់នៅកម្ពុជា បច្ចុប្បន្នកំពុងតែ មានភាពរីកចំរើន ការសាងសង់តារាងបាល់នេះ គឺជាក្ដីសង្ឃឹមមួយរបស់យុវជន ដែលចូលចិត្តលេងបាល់ទាត់ និងអាចជួយបង្កើន ប្រាជ្ញាស្មារតី ចេះសាមគ្គីគ្នា ក្នុងវិស័យកីឡា។ ហើយតារាងបាល់ទាត់នេះនឹងត្រូវបានសាងសង់រួ​ចរាល់និងដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខឆាប់ៗនេះ

0 comments:

Post a Comment

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos