Thursday, November 30, 2017

មនុស្សរាប់សិបម៉ឺននាក់ បានជួបជុំគ្នានៅទីក្រុងយ៉ាំងហ្គន(Yangon) ដើម្បីទទួលស្វាគមន៍សម្តេចសង្ឃកាតូលិកប៉ប់ ហ្វ្រង់ស៊ីស(Pope Francis) សម្រាប់ការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកនៅមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ។ សម្តេចសង្ឃប៉ប់ បំពេញទស្សនៈកិច្ចនៅមីយ៉ាន់ម៉ា បានធ្វើឡើងក្រោយកើតមានបញ្ហាជនភៀសខ្លួនម៉ូស្លីមរ៉ូហ៊ីនយ៉ាជាច្រើនសែននាក់ឆ្លងដែនទៅកាន់ប្រទេសបង់ក្លាដេស ដើម្បីគេចចេញពីការប៉ះទង្គិចថ្មីៗនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

មានពលរដ្ឋមីយ៉ាន់ម៉ាត្រឹមតែ៧សែននាក់ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋមីយ៉ាន់ម៉ា៥១លាននាក់ ជាអ្នកកាន់សាសនាកាតូលិក។ ប៉ុន្តែក្នុងចំណោមអ្នកកាន់សាសនាកាតូលិកទាំងនោះ មានពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់ បានធ្វើដំណើរមកពីគ្រប់ទីកន្លែងមកជួបនឹងសម្តេចសង្ឃកាតូលិកប៉ប់ ហ្វ្រង់ស៊ីស(Pope Francis) ហើយមានច្រើនជាង១សែននាក់ បានជួបជុំគ្នានៅទីក្រុងយ៉ាំងហ្គន។ ពលរដ្ឋមីយ៉ាន់ម៉ា បានអបអរសាទរ និងគ្រវីទង់ជាតិ នៅពេលសម្តេចសង្ឃកាតូលិកបានបង្ហាញវត្តមាន មកជួបពួកគេ និងស្វាគមន៍ដល់អ្នកគាំទ្រសម្តេចសង្ឃ។
(រូបភាព៖https://www.google.com.kh/url?sa=i&rct=j&q=&esrc=s&source=images&cd=&cad=rja&uact=8&ved=0ahUKEwjnxdSPkObXAhUKNbwKHX1pDZkQjRwIBw&url=https%3A%2F%2Fwww.apnews.com%2Fda89e87d18a14dcdada06edb14b8405d&psig=AOvVaw23-e2TSQGkoM4ZZYKWbuM1&ust=1512125368927574)
ដំណើរទស្សនៈកិច្ចរបស់សម្តេចសង្ឃកាតូលិក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងបន្ទាប់ពីពលរដ្ឋម៉ូស្លីមរ៉ូហ៊ីនយ៉ាច្រើនជាង៦សែន២ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស ក្រោយកើតមានការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើក្រុមឧទ្ទាមម៉ូស្លីមរ៉ូហ៊ីនយ៉ា។ សម្តេចសង្ឃកាតូលិកប៉ប់ ហ្វ្រង់ស៊ីស(Pope Francis) បានចាកចេញពីប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បិត៍ដើម្បីបន្តដំណើរទៅកាន់ប្រទេសបង់ក្លាដេស។
ពលរដ្ឋកូរ៉េខាងជើង រស់នៅក្នុងទីក្រុងព្យុងយ៉ាង បានស្វាគមន៍ ចំពោះភាពជោគជ័យនៃ ការបាញ់សាកល្បងមីស៊ីលថ្មីៗនេះ។ នេះបើតាមការអោយដឹងពីសារពត៌មានរដ្ឋកូរ៉េខាងជើងខេស៊ីអេនអេ(KCNA)។ កូរ៉េខាងជើង កាលពីថ្ងៃពុធ បានអោយដឹងថា ការបាញ់សាកល្បង     មីស៊ីលរបស់ខ្លួន បានធ្វើឡើងប្រកបដោយជោគជ័យ ដែលអាចបាញ់ទៅដល់ទឹកដីសហរដ្ឋ អាមេរិក។

សារពត៌មានរដ្ឋកូរ៉េខាងជើង បានអោយដឹងថា ពលរដ្ឋកូរ៉េខាងជើង រស់នៅទីក្រុងព្យុងយ៉ាង បានស្វាគមន៍ចំពោះការបាញ់មីស៊ីលថ្មីៗបំផុតរបស់ប្រទេស។
តាមរូបភាពវីដេអូរបស់ទីភ្នាក់ងារសារពត៌មានខេស៊ីអេនអេ (KCNA) បង្ហាញអោយឃើញថា ពលរដ្ឋកូរ៉េខាងជើង បានប្រមូលផ្តុំគ្នា នៅខាងមុខកញ្ចក់ទូរទស្សន៍ដ៏ធំមួយនៅទីលានមួយកន្លែងក្នុងទីក្រុងព្យុងយ៉ាង ដើម្បីមើលការប្រកាសពីពត៌មាន និយាយពីភាពជោគជ័យនៃការបាញ់មីស៊ីលរបស់រដ្ឋកូរ៉េខាងជើង។
កូរ៉េខាងជើង បាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលរំលងទ្វីបប្រភេទអាយស៊ីប៊ីអឹម (ICBM)  បានដោយជោគជ័យកាលពីថ្ងៃពុធ ហើយអាចបាញ់ទៅដល់គ្រប់រដ្ឋទាំងអស់របស់ អាមេរិកថែមទៀតផង។
តាមការប្រកាសរបស់កូរ៉េខាងជើងអោយដឹងថា មីស៊ីលថ្មីរបស់ខ្លួន បាញ់ហោះឡើងដល់រយៈកំពស់៤ពាន់៤៧៥គីឡូម៉ែត្រ ហើយហោះបាន៩៥០គីឡូម៉ែត្រក្នុងអំឡុងពេលហោះ៥៣នាទី៕

Wednesday, November 29, 2017

កម្មករសំណង់ និងកម្មករម៉ាស៊ីន ប្រហែលជា២ម៉ឺននាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសភាជាតិរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីជម្រុញអោយសភាបង្កើនប្រាក់ដែលត្រូវទទួលក្រោយឈប់ធ្វើការ។ កម្មករអះអាងថា ពួកគេនឹងធ្វើការតវ៉ារហូតដល់សភាអនុម័ត្តច្បាប់។

ចាង អុកគី(Jang Ok-ki) ជាបាតុករម្នាក់ បាននិយាយថា យើងនឹងតវ៉ាទៅសភាជាតិរហូត ដល់ច្បាប់អនុម័ត្ត។
ប៉ុន្តែការកែប្រែច្បាប់ដែលមានការបង្កើនប្រាក់ដែលត្រូវទទួលក្រោយឈប់ធ្វើការសម្រាប់ កម្មករ សំណង់ មិនទាន់ទាំងបានពិគ្រោះពិភាក្សានៅគណៈកម្មការកាងារ និងបរិស្ថាន របស់សភាជាតិនៅឡើយទេ។ ហើយបញ្ហាមិនទាន់បានពិភាក្សានេះ ក៏ដោយសារតែគណ បក្សប្រឆាំងនឹងគណបក្សកាន់អំណាច មានការយល់ឃើញខុសគ្នាលើ ច្បាប់មួយណាដែល ត្រូវពិភាក្សាមុន។
ក្រុមបាតុករ បានទាមទារអោយសភាពិនិត្យច្បាប់បង្កើនប្រាក់ ដែលត្រូវទទួលក្រោយ ឈប់ធ្វើការ ហើយនៅស្របគ្នានេះ បាតុករបានព្យាយាមសម្រុកចូលក្នុងអាគារសភាជាតិ។
ប៉ុន្តែការប៉ុនប៉ងរបស់កម្មករ ត្រូវប៉ូលីសរារាំង។ ក្រោយមកក្រុមបាតុករបានដើរទៅកាន់ស្ពាន ម៉ាប៉ូ(Mapo Bridge) ហើយកើតមានបញ្ហាប្រឈមមុខគ្នាជាមួយប៉ូលីស ធ្វើអោយស្ពានដ៏ធំ មួយនេះត្រូវបិទ បង្កអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង៕

ពេលវេលានៃការដាក់រាជ្យរបស់ព្រះចៅជប៉ុន អាគីហ៊ិតុ(Akihito) នឹងត្រូវពិភាក្សាដោយ  គណៈកម្មាការពិសេសនៅក្នុងកិច្ចប្រជុំចាប់ពីថ្ងៃសុក្រទី១ធ្នូខាងមុខ។ ការដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន ជាការដាក់រាជ្យដំបូងហើយនៅប្រទេសជប៉ុនមិនដែលធ្លាប់មាននៅក្នុងរយៈពេលជិត២០០ឆ្នាំមកនេះ។ 

ច្បាប់អនុម័ត្តកាលពីខែមិថុនា ដែលអនុញាតិអោយព្រះចៅអធិរាជជប៉ុនដាក់រាជ្យ ហើយស្នងរាជ្យបន្តដោយព្រះរាជទាយាទ ណារ៉ុហ៊ិតុ(Naruhito) ព្រះជន្ម៥៧ព្រះវស្សានោះ នៅសល់ចន្លោះ ពីការពិភាក្សាពីពេលវេលាដាក់រាជ្យ ទុកអោយនៅពិភាក្សាបន្ត។
ព្រះចៅអធិរាជជប៉ុន អាគីហ៊ិតុ(Akihito) ប្រសូតនៅថ្ងៃទី២៣ធ្នូឆ្នាំ១៩៣៣ ហើយនៅថ្ងៃ២៣ធ្នូ ព្រះចៅអធិរាជ មានព្រះជន្ម៨៤ព្រះវស្សា។ ព្រះចៅអធិរាជ បានចំណាយពេលវេលាយ៉ាងច្រើននៅក្នុងរជ្ជកាលរបស់ទ្រង់ ព្យាបាលភាពរងគ្រោះក្នុងសង្គ្រាមនៅអាស៊ី ហើយព្រះចៅអធិរាជបាននាំយក ឋានៈអធិរាជ ស្ថិតមកនៅជិតនឹងពលរដ្ឋជប៉ុន។
 នៅខែសីហាឆ្នាំ២០១៦ ព្រះចៅអធិរាជ បានផ្តល់សារជាសារធារណៈដ៏កម្រមួយដោយថ្លែងថា ទ្រង់ភ័យខ្លាចថា ព្រះជន្មរបស់ទ្រង់ រារាំងមិនអោយទ្រង់បំពេញកិច្ចការបាន។ សារនេះ បានធ្វើអោយពលរដ្ឋជប៉ុនអាណិតអាសូរទ្រង់ជាខ្លាំង។
មានជម្រើសពេលវេលា២ដែលគេនឹងត្រូវលើកយកមកពិភាក្សា គឺពេលវេលានៅចុងឆ្នាំ២០១៨  និងពេលវេលានៅខែមីនាឆ្នាំ២០១៩ ប៉ុន្តែសម្រាប់ពេលវេលាឆ្នាំ២០១៩នេះ អាចនឹងមានការស្មុគស្មាញដោយការបោះឆ្នោតក្នុងតំបន់នៅទូទាំងប្រទេសជប៉ុន៕
អ្នកទេសចរណ៍ជាជនជាតិកូរ៉េខាងត្បូងដែលទៅលែងតំបន់មួយជិតព្រំដែនប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញការបារម្ភរបស់ខ្លួនចំពោះការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងកាលពីថ្ងៃពុធ បានបាញ់មីស៊ីលហោះយ៉ាងខ្ពស់ទៅក្នុងអាកាសហើយធ្លាក់នៅជិតប្រទេសជប៉ុន។ ការបាញ់មីស៊ីលថ្មីៗបំផុតលើកនេះ ត្រូវបានកូរ៉េខាងជើងអះអាងថា ជាការបាញ់សាកល្បងប្រកបដោយជោគជ័យ ដែលអាចបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក។

អ្នកទេសចរណ៍កូរ៉េខាងត្បូងដែលសម្លឹងមើលទៅកាន់ទឹកដីរបស់ប្រទេសកូរ៉េខាងជើងពីទីក្រុងព្រំដែនផាជុ(Paju)បាននិយាយថា ពួកគេមានការបារម្ភចំពោះសកម្មភាពបង្កហេតុដោយការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដែលការបាញ់មីស៊ីលនេះ ប្រហែលជានឹងអាចបង្ក អោយកើតមានសង្គ្រាមពិតប្រាកដ។
អ្នកទេសចរណ៍កូរ៉េខាងត្បូងឈ្មោះគឹម ដេហូ(Kim Dae-Ho) បាននិយាយថា «គ្រប់ពេលដែល កូរ៉េខាងជើងបាញ់មីស៊ីល   ខ្ញុំបារម្ភក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បូងថា សហរដ្ឋអាមេរិកប្រហែលជាទម្លាក់គ្រាប់បែកលើកូរ៉េខាងជើង ហើយសង្គ្រាមប្រហែលជានឹងកើតឡើង»
ការបាញ់សាកល្បងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង បានធ្វើឡើងនៅថ្ងៃពុធម៉ោង១និង៣០នាទីរំលងអាធ្រាត្រម៉ោងនៅកម្ពុជាថ្ងៃ២៩វិច្ឆិកា។ ការបាញ់មីស៊ីលលើកនេះ ជាការបាញ់លើកដំបូងចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។ ហើយក៏ជាការបាញ់លើកទី១ ដែលកើតឡើងមួយសប្តាហ៍ ក្រោយលោកដូណល ត្រាំ ប្រធានាធិបតីអាមេរិក បានដាក់ប្រទេសកូរ៉េខាងជើងចូលក្នុងបញ្ជីប្រទេសគាំទ្រភេរវកម្មដែលការដាក់ក្នុងបញ្ជីនេះ អាចអនុញាតិអោយមានការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងបាន៕
ផ្សារ គឹម យ៉ុង(Kim Yong) នៅខេត្តសុងក្លា(Songkhla) ប្រទេសថៃ ដែលជាផ្សារមួយមានភាពល្បីល្បាញដោយសារតែអាហារសម្រន់មកពីប្រទេសក្បែរខាងដូចជាប្រទេសម៉ាឡេស៊ី(Malaysia) និងប្រទេសសឹង្ហបុរី(Singapore) នោះ បច្ចុប្បន្នផ្សារគឹម យ៉ុង បានប្រែក្លាយជាទីផ្សារមួយមិនចាយក្រដាសប្រាក់ទេ ប៉ុន្តែបានទូទាត់ការចំណាយដោយប្រើប្រាស់បច្ចេកវិទ្យា   ខ្យូអ័រ កូដ(QR code) វិញ។

ដោយមានការគាំទ្រពីរដ្ឋាភិបាល ផ្សារមួយនេះ បានធ្វើការទូទាត់ទំនិញដោយបច្ចេកវិទ្យាបង់ប្រាក់អេឡិចត្រូនិច តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្យូអ័រ កូដ(QR code)។ ផ្សារគឹម យ៉ុង(Kim Yong) គឺជាផ្សារមួយ នៅក្នុងចំណោមផ្សារទាំង៣ផ្សេងទៀត នៅក្នុងខេត្តសុងក្លា ដែលទទួលយកការប្រើប្រាស់ការបង់ប្រាក់អេឡិចត្រូនិច ក្នុងជំហានដំបូង នៅក្នុងការជម្រុញការប្រើប្រាស់សេវា ទូទាត់មិនប្រើសាច់ប្រាក់។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក អាភីសាក់ តានទិវ៉រ៉ាវង់(Apisak Tantiworawong) ជាអធិបតីនៅក្នុងការបើកកម្មវិធីនៃការប្រើប្រាស់ប្រព៏័ន្ធខ្យូអ័រ កូដ(QR code) កាលពីថ្ងៃអង្គារ។ ប្រទេសថៃ ត្រូវបានគេឃើញថា ការផ្តល់សេវាទូទាត់ប្រាក់អេឡិចត្រូនិច ទាក់ទាញ បានអតិថិជនជាច្រើន ទៅបើកគណនីយ្យអ៊ីម៉ាន់នី(e-money) ដើម្បីអោយមានភាពងាយស្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

រដ្ឋាភិបាលថៃ បានលើកទឹកចិត្តពលរដ្ឋថៃ អោយប្រើប្រាស់ការទូទាត់ប្រាក់តាមអេឡិចត្រូនិច ដែលនឹងជួយដល់ដំណើរការអាជីវកម្មបានច្រើន៕


ការរស់នៅក្នុងខ្ទមតូចចង្អៀតរុំព័ទ្ធជុំវិញទៅដោយសំរាម និងទឹកកខ្វក់ បានធ្វើអោយជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នៅជំរុំក្នុងប្រទេសបង់ក្លាដេស ស្ថិតក្នុងហានិភ័យកើតជំងឺ និងឆ្លងជំងឺ។ ហើយនៅស្របពេលដែលសម្តេចសង្ឃកាតូលិក ប៉ប ហ្វ្រង់ស៊ីស(Pope Francis) នឹងទៅទស្សនៈកិច្ចប្រទេសបង់ក្លាដេសនៅថ្ងៃព្រហស្បតិ៍៣០វិច្ឆិកានេះ គេរំពឹងថា បញ្ហារស់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នឹងត្រូវមើលឃើញ។

(រូបភាព៖https://www.google.com.kh/url?sa=i&rct=j&q=&esrc=s&source=images&cd=&cad=rja&uact=8&ved=0ahUKEwj-6Yz-m-XXAhVKN48KHfw-CzcQjRwIBw&url=https%3A%2F%2Fen.wikipedia.org%2Fwiki%2FRohingya_refugees_in_Bangladesh&psig=AOvVaw0zlrRnBrNbxK0oRxY7yEPZ&ust=1512094070551273)

ជំរុំជនភៀសខ្លួនជាច្រើននៅតំបន់ខក បាហ្សា(Cox's Bazaar) នៅប្រទេសបង់ក្លាដេស មានបញ្ហារួមមួយដូចគ្នា គឺបញ្ហាសំរាម និងទឹកកខ្វក់ដែលអាចបង្កើតជាជម្រកសត្វមូស និងជំងឺឆ្លងតាមទឹក ដែលជាបញ្ហាធ្វើអោយជនភៀសខ្លួននៅជំរុំ ប្រឈមនឹងហានិភ័យជំងឺប៉ះពាល់ដល់សុខមាលភាព។
ជនភៀសខ្លួនមកដល់ថ្មីជាច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្នធ្វើពីឬស្សី និងប្លាស្ទីច ដែលងាយនឹងរងបញ្ហាក្តៅនៅពេលថ្ងៃ ត្រជាក់នៅពេលយប់។ ពួកគេ ប្រើប្រាស់បន្ទប់ទឹករួម និងចែករំលែកទឹកគ្នា ស្របពេលដែល ការថែទាំងសុខភាពមិនងាយទទួលបាន។
កុមារនៅជំរុំ ជាទូទៅ បានចំណាយពេលយ៉ាងច្រើនរបស់ពួកគេលេងក្នុងអូរទឹកកខ្វក់ ឬលែងក្នុងគ្រលុកទឹកកខ្វក់ដែលងាយនឹងឆ្លងជំងឺគ្រប់ប្រភេទ។

ពលរដ្ឋក្នុងជំរុំ ត្អូញត្អែរថា កន្លែងតូចចង្អៀតនៅជំរុំធ្វើអោយគេគ្មានកន្លែងចោលសំរាម និងបង្ហូរទឹក ជាហេតុបង្ខំអោយពួកគេរស់នៅក្នុងសភាពគគ្រិច ចាប់តាំងពីពួកគេមកដល់ប្រទេសបង់ក្លាដេស ក្រោយគេចពីហិង្សានៅប្រទេសមីយ៉ាន់ម៉ា៕
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានអំពាវនាវអោយបណ្តារដ្ឋជាសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរពត៌មាន ពង្រឹងការគ្រប់គ្រងតំបន់ព្រំដែន និងប្រព័ន្ធយុត្តិធម៌ ស្របតាមវិធានច្បាប់ និងបទដ្ឋានសិទ្ធមនុស្ស។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្តីពីសកម្មភាពភេរវកម្មគំរាមកំហែង សន្តិភាព និងសន្តិសុខអន្តរជាតិ ។
លោក វ្លាឌីមៀរ វ៉ូរុនកូវ(Vladimire Voronkov) អគ្គលេខាធិការរងនៃការិយាល័យទទួលបន្ទុក ប្រយុទ្ធប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ បានថ្លែងប្រាប់ក្រុមប្រឹក្សា កាលពីថ្ងៃ២៨ វិច្ឆិកានៅទីក្រុងញូវយ៉កថា «គ្មានដំណោះស្រាយងាយស្រួលឡើយ ចំពោះបញ្ហាដែលបង្ក ឡើងពីភេរវជនបរទេស ដែលពួកគេត្រូវត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ»
មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ការឆ្លើយតប និងដំណោះស្រាយងាយស្រួលបំផុតមួយ គឺយក ភេរវជនដែលត្រលប់ទៅប្រទេសកំណើតវិញដាក់ពន្ធនាគារទាំងអស់ ឬធ្វើអ្វីដែលអាចបញ្ឈប់ ពួកគេមិនអោយត្រលប់ទៅប្រទេសកំណើត។ ប៉ុន្តែ ការអនុលោមតាមច្បាប់អន្តរជាតិគឺជារឿង សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់ភេរវជនជាជនបរទេស។
យោងតាមអង្គការសហប្រជាជាតិ របាយការណ៍ថ្មីៗនេះ បង្ហាញថា ភេរវជនជាជនបរទេស ច្រើនជាង៤ម៉ឺននាក់នាក់ មកពីប្រទេសផ្សេងៗគ្នាប្រហែលជាច្រើនជាង១១០ប្រទេស បានធ្វើ ដំណើរទៅចូលរួមជាមួយក្រុមភេរវជននៅប្រទេសស៊ីរី(Syria) និងប្រទេសអ៊ឺរ៉ាក់(Iraq)
នៅពេលក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសអ៊ឺរ៉ាក់ ចាញ់នៅក្នុងការបង្ក្រាបរបស់យោធារដ្ឋាភិបាល នោះ ចំនួនភេរវជនយ៉ាងច្រើន បានព្យាយាមរកទីតាំងថ្មីនៅប្រទេសជាច្រើនដូចជា ប្រទេស លីប៊ី យ៉េមេន និងប្រទេសអាហ្គានីស្ថាន។ ហើយមានភេរវជនយ៉ាងតិច៥ពាន់៦០០នាក់ មក ពី៣៣ប្រទេស បានត្រលប់ទៅប្រទេសកំណើត៕
(សូមចុចlinkខាងក្រោមដើម្បីអានព័ត៌មានលម្អិត) https://studio.brightcove.com/products/videocloud/media/videos/5661652832001
Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Blog Archive

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos