អ្នកទេសចរណ៍ជាជនជាតិកូរ៉េខាងត្បូងដែលទៅលែងតំបន់មួយជិតព្រំដែនប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍
បានបង្ហាញការបារម្ភរបស់ខ្លួនចំពោះការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
កូរ៉េខាងជើងកាលពីថ្ងៃពុធ
បានបាញ់មីស៊ីលហោះយ៉ាងខ្ពស់ទៅក្នុងអាកាសហើយធ្លាក់នៅជិតប្រទេសជប៉ុន។
ការបាញ់មីស៊ីលថ្មីៗបំផុតលើកនេះ ត្រូវបានកូរ៉េខាងជើងអះអាងថា
ជាការបាញ់សាកល្បងប្រកបដោយជោគជ័យ ដែលអាចបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក។
អ្នកទេសចរណ៍កូរ៉េខាងត្បូងដែលសម្លឹងមើលទៅកាន់ទឹកដីរបស់ប្រទេសកូរ៉េខាងជើងពីទីក្រុងព្រំដែនផាជុ(Paju)បាននិយាយថា
ពួកគេមានការបារម្ភចំពោះសកម្មភាពបង្កហេតុដោយការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង
ដែលការបាញ់មីស៊ីលនេះ ប្រហែលជានឹងអាចបង្ក អោយកើតមានសង្គ្រាមពិតប្រាកដ។
អ្នកទេសចរណ៍កូរ៉េខាងត្បូងឈ្មោះគឹម
ដេហូ(Kim
Dae-Ho) បាននិយាយថា «គ្រប់ពេលដែល
កូរ៉េខាងជើងបាញ់មីស៊ីល
ខ្ញុំបារម្ភក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បូងថា
សហរដ្ឋអាមេរិកប្រហែលជាទម្លាក់គ្រាប់បែកលើកូរ៉េខាងជើង ហើយសង្គ្រាមប្រហែលជានឹងកើតឡើង»។
ការបាញ់សាកល្បងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង
បានធ្វើឡើងនៅថ្ងៃពុធម៉ោង១និង៣០នាទីរំលងអាធ្រាត្រម៉ោងនៅកម្ពុជាថ្ងៃ២៩វិច្ឆិកា។
ការបាញ់មីស៊ីលលើកនេះ ជាការបាញ់លើកដំបូងចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។
ហើយក៏ជាការបាញ់លើកទី១ ដែលកើតឡើងមួយសប្តាហ៍ ក្រោយលោកដូណល ត្រាំ ប្រធានាធិបតីអាមេរិក
បានដាក់ប្រទេសកូរ៉េខាងជើងចូលក្នុងបញ្ជីប្រទេសគាំទ្រភេរវកម្មដែលការដាក់ក្នុងបញ្ជីនេះ
អាចអនុញាតិអោយមានការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងបាន៕



0 comments:
Post a Comment