ពលរដ្ឋកូរ៉េខាងជើង រស់នៅក្នុងទីក្រុងព្យុងយ៉ាង បានស្វាគមន៍ ចំពោះភាពជោគជ័យនៃ ការបាញ់សាកល្បងមីស៊ីលថ្មីៗនេះ។ នេះបើតាមការអោយដឹងពីសារពត៌មានរដ្ឋកូរ៉េខាងជើងខេស៊ីអេនអេ(KCNA)។ កូរ៉េខាងជើង កាលពីថ្ងៃពុធ បានអោយដឹងថា ការបាញ់សាកល្បង មីស៊ីលរបស់ខ្លួន បានធ្វើឡើងប្រកបដោយជោគជ័យ ដែលអាចបាញ់ទៅដល់ទឹកដីសហរដ្ឋ អាមេរិក។
សារពត៌មានរដ្ឋកូរ៉េខាងជើង បានអោយដឹងថា ពលរដ្ឋកូរ៉េខាងជើង រស់នៅទីក្រុងព្យុងយ៉ាង បានស្វាគមន៍ចំពោះការបាញ់មីស៊ីលថ្មីៗបំផុតរបស់ប្រទេស។
តាមរូបភាពវីដេអូរបស់ទីភ្នាក់ងារសារពត៌មានខេស៊ីអេនអេ (KCNA) បង្ហាញអោយឃើញថា ពលរដ្ឋកូរ៉េខាងជើង បានប្រមូលផ្តុំគ្នា នៅខាងមុខកញ្ចក់ទូរទស្សន៍ដ៏ធំមួយនៅទីលានមួយកន្លែងក្នុងទីក្រុងព្យុងយ៉ាង ដើម្បីមើលការប្រកាសពីពត៌មាន និយាយពីភាពជោគជ័យនៃការបាញ់មីស៊ីលរបស់រដ្ឋកូរ៉េខាងជើង។
កូរ៉េខាងជើង បាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលរំលងទ្វីបប្រភេទអាយស៊ីប៊ីអឹម (ICBM) បានដោយជោគជ័យកាលពីថ្ងៃពុធ ហើយអាចបាញ់ទៅដល់គ្រប់រដ្ឋទាំងអស់របស់ អាមេរិកថែមទៀតផង។
តាមការប្រកាសរបស់កូរ៉េខាងជើងអោយដឹងថា មីស៊ីលថ្មីរបស់ខ្លួន បាញ់ហោះឡើងដល់រយៈកំពស់៤ពាន់៤៧៥គីឡូម៉ែត្រ ហើយហោះបាន៩៥០គីឡូម៉ែត្រក្នុងអំឡុងពេលហោះ៥៣នាទី៕
Thursday, November 30, 2017
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment