Wednesday, November 29, 2017

ផ្សារ គឹម យ៉ុង(Kim Yong) នៅខេត្តសុងក្លា(Songkhla) ប្រទេសថៃ ដែលជាផ្សារមួយមានភាពល្បីល្បាញដោយសារតែអាហារសម្រន់មកពីប្រទេសក្បែរខាងដូចជាប្រទេសម៉ាឡេស៊ី(Malaysia) និងប្រទេសសឹង្ហបុរី(Singapore) នោះ បច្ចុប្បន្នផ្សារគឹម យ៉ុង បានប្រែក្លាយជាទីផ្សារមួយមិនចាយក្រដាសប្រាក់ទេ ប៉ុន្តែបានទូទាត់ការចំណាយដោយប្រើប្រាស់បច្ចេកវិទ្យា   ខ្យូអ័រ កូដ(QR code) វិញ។

ដោយមានការគាំទ្រពីរដ្ឋាភិបាល ផ្សារមួយនេះ បានធ្វើការទូទាត់ទំនិញដោយបច្ចេកវិទ្យាបង់ប្រាក់អេឡិចត្រូនិច តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្យូអ័រ កូដ(QR code)។ ផ្សារគឹម យ៉ុង(Kim Yong) គឺជាផ្សារមួយ នៅក្នុងចំណោមផ្សារទាំង៣ផ្សេងទៀត នៅក្នុងខេត្តសុងក្លា ដែលទទួលយកការប្រើប្រាស់ការបង់ប្រាក់អេឡិចត្រូនិច ក្នុងជំហានដំបូង នៅក្នុងការជម្រុញការប្រើប្រាស់សេវា ទូទាត់មិនប្រើសាច់ប្រាក់។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក អាភីសាក់ តានទិវ៉រ៉ាវង់(Apisak Tantiworawong) ជាអធិបតីនៅក្នុងការបើកកម្មវិធីនៃការប្រើប្រាស់ប្រព៏័ន្ធខ្យូអ័រ កូដ(QR code) កាលពីថ្ងៃអង្គារ។ ប្រទេសថៃ ត្រូវបានគេឃើញថា ការផ្តល់សេវាទូទាត់ប្រាក់អេឡិចត្រូនិច ទាក់ទាញ បានអតិថិជនជាច្រើន ទៅបើកគណនីយ្យអ៊ីម៉ាន់នី(e-money) ដើម្បីអោយមានភាពងាយស្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

រដ្ឋាភិបាលថៃ បានលើកទឹកចិត្តពលរដ្ឋថៃ អោយប្រើប្រាស់ការទូទាត់ប្រាក់តាមអេឡិចត្រូនិច ដែលនឹងជួយដល់ដំណើរការអាជីវកម្មបានច្រើន៕


0 comments:

Post a Comment

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Blog Archive

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos