Wednesday, November 29, 2017

ពេលវេលានៃការដាក់រាជ្យរបស់ព្រះចៅជប៉ុន អាគីហ៊ិតុ(Akihito) នឹងត្រូវពិភាក្សាដោយ  គណៈកម្មាការពិសេសនៅក្នុងកិច្ចប្រជុំចាប់ពីថ្ងៃសុក្រទី១ធ្នូខាងមុខ។ ការដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន ជាការដាក់រាជ្យដំបូងហើយនៅប្រទេសជប៉ុនមិនដែលធ្លាប់មាននៅក្នុងរយៈពេលជិត២០០ឆ្នាំមកនេះ។ 

ច្បាប់អនុម័ត្តកាលពីខែមិថុនា ដែលអនុញាតិអោយព្រះចៅអធិរាជជប៉ុនដាក់រាជ្យ ហើយស្នងរាជ្យបន្តដោយព្រះរាជទាយាទ ណារ៉ុហ៊ិតុ(Naruhito) ព្រះជន្ម៥៧ព្រះវស្សានោះ នៅសល់ចន្លោះ ពីការពិភាក្សាពីពេលវេលាដាក់រាជ្យ ទុកអោយនៅពិភាក្សាបន្ត។
ព្រះចៅអធិរាជជប៉ុន អាគីហ៊ិតុ(Akihito) ប្រសូតនៅថ្ងៃទី២៣ធ្នូឆ្នាំ១៩៣៣ ហើយនៅថ្ងៃ២៣ធ្នូ ព្រះចៅអធិរាជ មានព្រះជន្ម៨៤ព្រះវស្សា។ ព្រះចៅអធិរាជ បានចំណាយពេលវេលាយ៉ាងច្រើននៅក្នុងរជ្ជកាលរបស់ទ្រង់ ព្យាបាលភាពរងគ្រោះក្នុងសង្គ្រាមនៅអាស៊ី ហើយព្រះចៅអធិរាជបាននាំយក ឋានៈអធិរាជ ស្ថិតមកនៅជិតនឹងពលរដ្ឋជប៉ុន។
 នៅខែសីហាឆ្នាំ២០១៦ ព្រះចៅអធិរាជ បានផ្តល់សារជាសារធារណៈដ៏កម្រមួយដោយថ្លែងថា ទ្រង់ភ័យខ្លាចថា ព្រះជន្មរបស់ទ្រង់ រារាំងមិនអោយទ្រង់បំពេញកិច្ចការបាន។ សារនេះ បានធ្វើអោយពលរដ្ឋជប៉ុនអាណិតអាសូរទ្រង់ជាខ្លាំង។
មានជម្រើសពេលវេលា២ដែលគេនឹងត្រូវលើកយកមកពិភាក្សា គឺពេលវេលានៅចុងឆ្នាំ២០១៨  និងពេលវេលានៅខែមីនាឆ្នាំ២០១៩ ប៉ុន្តែសម្រាប់ពេលវេលាឆ្នាំ២០១៩នេះ អាចនឹងមានការស្មុគស្មាញដោយការបោះឆ្នោតក្នុងតំបន់នៅទូទាំងប្រទេសជប៉ុន៕

0 comments:

Post a Comment

Cambodia Kingdom Of Wonder

Sample Text

Powered by Blogger.

Blog Archive

Popular Posts

អ្នកគាំទ្រខ្ញុំ

អ្នកចូលទស្សនា

Flag Counter

My Videos