ការរស់នៅក្នុងខ្ទមតូចចង្អៀតរុំព័ទ្ធជុំវិញទៅដោយសំរាម
និងទឹកកខ្វក់ បានធ្វើអោយជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នៅជំរុំក្នុងប្រទេសបង់ក្លាដេស
ស្ថិតក្នុងហានិភ័យកើតជំងឺ និងឆ្លងជំងឺ។ ហើយនៅស្របពេលដែលសម្តេចសង្ឃកាតូលិក ប៉ប
ហ្វ្រង់ស៊ីស(Pope Francis) នឹងទៅទស្សនៈកិច្ចប្រទេសបង់ក្លាដេសនៅថ្ងៃព្រហស្បតិ៍៣០វិច្ឆិកានេះ
គេរំពឹងថា បញ្ហារស់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នឹងត្រូវមើលឃើញ។
(រូបភាព៖https://www.google.com.kh/url?sa=i&rct=j&q=&esrc=s&source=images&cd=&cad=rja&uact=8&ved=0ahUKEwj-6Yz-m-XXAhVKN48KHfw-CzcQjRwIBw&url=https%3A%2F%2Fen.wikipedia.org%2Fwiki%2FRohingya_refugees_in_Bangladesh&psig=AOvVaw0zlrRnBrNbxK0oRxY7yEPZ&ust=1512094070551273)
ជំរុំជនភៀសខ្លួនជាច្រើននៅតំបន់ខក
បាហ្សា(Cox's Bazaar) នៅប្រទេសបង់ក្លាដេស
មានបញ្ហារួមមួយដូចគ្នា គឺបញ្ហាសំរាម និងទឹកកខ្វក់ដែលអាចបង្កើតជាជម្រកសត្វមូស
និងជំងឺឆ្លងតាមទឹក ដែលជាបញ្ហាធ្វើអោយជនភៀសខ្លួននៅជំរុំ ប្រឈមនឹងហានិភ័យជំងឺប៉ះពាល់ដល់សុខមាលភាព។
ជនភៀសខ្លួនមកដល់ថ្មីជាច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្នធ្វើពីឬស្សី
និងប្លាស្ទីច ដែលងាយនឹងរងបញ្ហាក្តៅនៅពេលថ្ងៃ ត្រជាក់នៅពេលយប់។ ពួកគេ
ប្រើប្រាស់បន្ទប់ទឹករួម និងចែករំលែកទឹកគ្នា ស្របពេលដែល
ការថែទាំងសុខភាពមិនងាយទទួលបាន។
កុមារនៅជំរុំ ជាទូទៅ
បានចំណាយពេលយ៉ាងច្រើនរបស់ពួកគេលេងក្នុងអូរទឹកកខ្វក់
ឬលែងក្នុងគ្រលុកទឹកកខ្វក់ដែលងាយនឹងឆ្លងជំងឺគ្រប់ប្រភេទ។
ពលរដ្ឋក្នុងជំរុំ
ត្អូញត្អែរថា កន្លែងតូចចង្អៀតនៅជំរុំធ្វើអោយគេគ្មានកន្លែងចោលសំរាម និងបង្ហូរទឹក
ជាហេតុបង្ខំអោយពួកគេរស់នៅក្នុងសភាពគគ្រិច ចាប់តាំងពីពួកគេមកដល់ប្រទេសបង់ក្លាដេស
ក្រោយគេចពីហិង្សានៅប្រទេសមីយ៉ាន់ម៉ា៕


0 comments:
Post a Comment