កម្មករសំណង់
និងកម្មករម៉ាស៊ីន ប្រហែលជា២ម៉ឺននាក់
បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសភាជាតិរបស់ប្រទេសកូរ៉េខាងត្បូង
ដើម្បីជម្រុញអោយសភាបង្កើនប្រាក់ដែលត្រូវទទួលក្រោយឈប់ធ្វើការ។ កម្មករអះអាងថា
ពួកគេនឹងធ្វើការតវ៉ារហូតដល់សភាអនុម័ត្តច្បាប់។
ចាង
អុកគី(Jang Ok-ki) ជាបាតុករម្នាក់ បាននិយាយថា
យើងនឹងតវ៉ាទៅសភាជាតិរហូត ដល់ច្បាប់អនុម័ត្ត។
ប៉ុន្តែការកែប្រែច្បាប់ដែលមានការបង្កើនប្រាក់ដែលត្រូវទទួលក្រោយឈប់ធ្វើការសម្រាប់
កម្មករ សំណង់ មិនទាន់ទាំងបានពិគ្រោះពិភាក្សានៅគណៈកម្មការកាងារ និងបរិស្ថាន
របស់សភាជាតិនៅឡើយទេ។ ហើយបញ្ហាមិនទាន់បានពិភាក្សានេះ ក៏ដោយសារតែគណ
បក្សប្រឆាំងនឹងគណបក្សកាន់អំណាច មានការយល់ឃើញខុសគ្នាលើ ច្បាប់មួយណាដែល
ត្រូវពិភាក្សាមុន។
ក្រុមបាតុករ
បានទាមទារអោយសភាពិនិត្យច្បាប់បង្កើនប្រាក់ ដែលត្រូវទទួលក្រោយ ឈប់ធ្វើការ
ហើយនៅស្របគ្នានេះ បាតុករបានព្យាយាមសម្រុកចូលក្នុងអាគារសភាជាតិ។
ប៉ុន្តែការប៉ុនប៉ងរបស់កម្មករ
ត្រូវប៉ូលីសរារាំង។ ក្រោយមកក្រុមបាតុករបានដើរទៅកាន់ស្ពាន ម៉ាប៉ូ(Mapo
Bridge) ហើយកើតមានបញ្ហាប្រឈមមុខគ្នាជាមួយប៉ូលីស ធ្វើអោយស្ពានដ៏ធំ
មួយនេះត្រូវបិទ បង្កអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង៕



0 comments:
Post a Comment